(ភ្នំពេញ)៖ បុរី មេគង្គ លែន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលរួមឧបត្ថម្ភថវិកា តាមរយៈអង្គការ ហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតថ្លៃ ដល់អ្នកញៀនគ្រឿងញៀន ២,៤០០នាក់ ដែលស្នាក់នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវិធីពិនិត្យ និងព្យាបាលនេះធ្វើឡើងក្រោមវត្តមាន លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងមានចូលរួម ពីថ្នាក់ដឹកនាំ សំខាន់ៗ របស់បុរី មេគង្គ លែន ផងដែរ ។

គួបញ្ចាក់ផងដែរថា បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួល ស្គាល់ ទាំងគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ។

បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះក៏បានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូ និងយកចិត្តទុកដាក់ខ្ពស់ដល់ សង្គមជាតិ ក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជា៖ ការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថម្ភសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់ជំនួយសម្រាប់ កម្មវិធីពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតថ្លៃ ដល់អ្នកញៀនគ្រឿងញៀននេះជាដើម៕