(ម៉ូនិច)៖ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski គ្រោងនឹងចូលរួមលេងឲ្យក្លិប FC Barcelona បន្ទាប់ពីក្លិបអាល្លឺម៉ង់ Bayern Munich បានសម្រេចនូវកិច្ចព្រមព្រៀងផ្ទាល់មាត់មួយជាមួយនឹងក្លិបដែលលេងនៅលីគកំពូលអេស្ប៉ាញ La Liga លើការផ្ទេរ។ នេះបើតាមការប្រកាសពីក្លិប ដែលលេងនៅ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

«យើងបានសម្រេចកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Barcelona» នេះបើតាមសម្តីប្រធានក្លិប Bayern លោក Herbert Hainer បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះនៅសល់ ១២ខែទៀតលើកិច្ចសន្យាចាស់របស់លោកជាមួយក្លិប Bayern ហើយប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា លោកត្រូវបានគេរំពឹងនឹងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយ Barcelona ដែលជាម្ចាស់ពានរង្វាន់ជើងឯក La Liga ចំនួន ២៦លើកនេះ៕