(ភ្នំពេញ)៖ ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការកែច្នៃផលិតថ្មីផ្តាច់មុខរបស់ខ្លួន គឺស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត ដែលបានបញ្ចេញលក់លើទីផ្សារហើយ។

ស្រាបៀរ ABC Reserve គឺជាស្រាបៀរប្រភេទថ្មី មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរ ពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។

ABC ត្រូវបានគេស្គាល់តាមរយៈស្រាបៀរ «Extra Stout»ដ៏ល្បីល្បាញ ហើយតាមរយៈផលិតផលថ្មីនេះ អ្នកទទួលទាននឹងបានស្គាល់រសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នា ដែល ផលិតឡើង សម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «តាមរយៈ ស្រាបៀរ ABC Reserve យើងខ្ញុំចង់បង្កើតបរិយាកាសពិសេសៗទៅដល់ឱកាសជួបជុំគ្នាសម្រាប់ យុវជនជំំនាន់រក្រោយ តាមរយៈការទទួលបាននូវរបទពិសោធរសជាតិថ្មីបន្ថែម។ ផលិតផលនេះពិតជាខុសប្លែកពីផលិតផលដទៃ ដែលនេះបានបញ្ជាក់ឲ្យឃើញថា ABC គឺជាយីហោដែលតែងតែឈានមុខគេក្នុងការបង្កើតឡើងនូវឧត្តមភាពដ៏ល្អឯក។ យើងខ្ញុំមានក្តីរំភើបរីករាយ ដែលឃើញអតិថិជនរបស់យើងខ្ញុំទទួលបាននូវរសនិយមថ្មី ហើយរីករាយក្នុងពេលរាត្រីដ៏អស្ចារ្យជាមួយ «ABC Reserve» ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីតរបស់យើងខ្ញុំ។»

ដូចទៅនឹងស្រាបៀរ ABC Extra Stout ដែរ ស្រាបៀរ ABC Reserve ត្រូវបានផលិតដោយគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់បំផុត រួមទាំងស្រូវសាលីលំដាប់ខ្ពស់ដែលផលិតតាមស្តង់ដារគុណភាពអន្តរជាតិ ដែលជាការច្នៃប្រឌិតរបស់កំពូលអ្នកជំនាញផលិតស្រាបៀររបស់យើង។

លោកស្រី Susanne Bose ដែលកំពូលអ្នកជំនាញផលិតស្រាបៀររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការបង្កើតរូបមន្តដ៏ត្រឹមត្រូវសម្រាប់ស្រាបៀរ ABC Reserve ត្រូវបានចំណាយពេលមួយយ៉ាងយូរ។ ស្រាបៀររបស់ យើងនេះត្រូវបានផលិតដោយការដកស្រង់មតិពីអតិថិជនរបស់យើង ដើម្បីបង្កើតតុល្យភាពមួយដែលសមស្របគ្នា។ អ្នកពិសាអាច ទទួលបានរសជាតិស្រាបៀរស្រទន់ដែលមាន ក្លិនប្រហើរបែបវីស្គី ធ្វើឲ្យពួកគេទទួលបាននូវបទពិសោធន៍មួយថ្មីដែលខុសពីវីស្គី។»

ដើម្បីសម្ពោធស្រាបៀរ ABC Reserve កម្មវិធីបង្ហាញត្រូវបានរៀបចំ នៅក្នុងពិធីជប់លៀងឯកជនផ្តាច់មុខមួយ ត្រូវបានធ្វើឡើងដោយមានការសហការជាមួយនឹងបារដ៏ប្រណីតស្រស់ស្អាតបំផុតមួយក្នុងរាជធានីភ្នំពេញគឺ Bar Menaka។ កម្មវិធីដាក់បង្ហាញរបស់ស្រាបៀរ ABC Reserve បានផ្តល់ជូននូវកម្មវីធីកម្សាន្ត ដែលមានការលាយបញ្ចូលនូវការប្រគុំតន្ត្រី និង ការសម្តែងផ្សេងៗដែលនឹកស្មានមិនដល់។

ការសម្តែងនោះមានការចូលរួមសម្តែងរបស់កំពូលតារាល្បីក្នុងស្រុកគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្កើតនូវបរិយាកាសដ៏អស្ចារ្យ និងការចូលរួមពី DJ Maily បានបង្ហាញនូវការប្រគុំតន្រី្តទាន់សម័យ កាន់តែពិសេសនោះការប្រគុំតន្រ្តីមានការចូលរួមយ៉ាងពិសេសពី DJ Soda ដែលជា DJ លំដាប់កំពូលរបស់ប្រទេសកូរ៉េ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មាននូវការបង្ហាញក្បាច់រាំថ្នាក់អន្តរជាតិ ដែលបានបង្កើតនូវបរិយាកាសយ៉ាង ស្រស់ស្អាតមិនធម្មតា រហូតទស្សនិកជនភ្លឹកស្មារតីថែមទៀតផង។ សកម្មភាពដ៏ពិសេសទាំងអស់នេះ គួបផ្សំនឹងបរិយាកាសដ៏ល្អឥតខ្ចោះរបស់ Bar Menaka ពិតជាធ្វើឲ្យរាត្រីនេះកាន់តែមិនអាចបំភ្លេចបាន។

ស្រាបៀរ ABC Reserve នឹងមានលក់ផ្ដាច់មុខតែនៅភោជនីយដ្ឋាន បារ និងក្លឹបលំដាប់ខ្ពស់នានា នៅ ក្នុងទីក្រុងសំខាន់ៗ ជុំវិញប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម និងក្រុងបាត់ដំបងប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងខ្ញុំរំពឹងថានឹងឃើញពិធីជប់លៀងពិសេសៗ នឹងកើតឡើង នៅទីក្រុងសំខាន់ៗទាំងនេះផងដែរ។ សូមតាមដានទំព័របណ្ដាញសង្គមរបស់ស្រាបៀរ ABC សម្រាប់ ព័ត៌មានបន្ថែម។

សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖
ABC’s Website: https://abcbeerkh.com
ABC’s Facebook: https://www.facebook.com/abcbeer.cambodia
ABC’s Instagram: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube: https://www.youtube.com/c/ABCBeerCambodia