(ភ្នំពេញ)៖ Dazzle Lounge & Restaurant ភោជនីយដ្ឋាន ម្ហូបបែបខ្មែរ និងបច្ចឹមប្រទេស បានបើកសម្ពោធជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅទីតាំងអគារ ខេម ស៊ីឌី ក្រោយទីស្តីការថ្មី (វិមានសន្តិភាព) អគារលេខ១០ ផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដើម្បីត្រៀមទទួលស្វាគមន៍ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ជាមួយនឹងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។

លោកស្រី ដាវ ពុទ្ធិតា នាយិកាភោជនីយដ្ឋាន Dazzle Lounge & Restaurant បានឱ្យដឹងថា ភោជនីយដ្ឋាន Dazzle មានអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច និងមានទទួលរៀបចំពិធីជប់លៀង និងគ្រប់កម្មវិធីផ្សេងៗ ហើយអ្វីដែលពិសេសសម្រាប់ Dazzle គឺផ្តោតទៅលើសេវាកម្មល្អសម្រាប់ភ្ញៀវ ជាមួយនឹងម្ហូបអាហារ ដែលមានរស់ជាតិឆ្ងាញ់ទាំងបែបខ្មែរ និងបស្ចិមប្រទេស ដែលធ្វើឡើងដោយចុងភៅជំនាញច្បាស់លាស់ និងអនាម័យខ្ពស់សម្រាប់បំពេញតម្រូវការទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

លោកស្រី ដាវ ពុទ្ធិតា បានបន្ថែមថា សម្រាប់អាហារពេលល្ងាចនៅភោជនីយដ្ឋាន Dazzle ក៏មានការជាការរៀបចំជាអាហារ ភេសជ្ជៈ អមជាមួយនឹងការប្រគុំតន្ត្រី យ៉ាងពីរោះរណ្តុំ ជាមួយក្រុមតន្ត្រីដែលមានជំនាញ រួមជាមួយការបង្ហើសំនៀងពីក្រុមសិល្បករជើងចាស់ជាច្រើនរូប សម្រាប់កំដរអារម្មណ៍របស់ភ្ញៀវ ជាមួយនឹង បរិយាកាសបែបរ៉ូមែនទិកផងដែរ។

ជាមួយនឹងការបើកសម្ពោធនេះដែរលោកស្រី ដាវ ពុទ្ធិតា បានអះអាងទៀតថា សម្រាប់សាខាដំបូងនេះDazzle Lounge & Restaurant ដែលបានចំណាយ ដើមទុន ប្រមាណជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការរំពឹងខ្ពស់នឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិជន ដោយសារជាភោជនីយដ្ឋានដែលមានស្តង់ដារខ្ពស់ អមជាមួយនឹងមុខម្ហូបដែលមានរស់ជាតិឆ្ងាញ់ ដែលបើកទទួលភ្ញៀវចាប់ពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ១២យប់។

លោកស្រី បានបន្ថែមថា ដើម្បីជាការអបអរសម្រាប់ការបើកដំណើរការ Dazzle Lounge & Restaurant និងមានការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនចំនួន ២៥% រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែកក្កដានេះ ហើយសម្រាប់មុខម្ហូបគឺមានតម្លៃត្រឹមតែ ៤$ ឡើងតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម៖ 061 599 540 ៕