(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការអនុវត្តគម្រោងសហហិរញ្ញប្បទាន ស្តារ និងជំរុញកំណើន ក្នុងវិស័យ ទេសចរណ៍ ដោយមានការចូលរួមមូលនិធិ៥០% ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង ៥០%ទៀត ចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក សឹង ភន នាយកប្រតិបត្តិឥណទាន របស់ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា គម្រោង សហ ហិរញ្ញប្បទាន គឺពិតជាមានសារៈសំខាន់ ក្នុងការចូលរួមចំណែកស្តារការងើបឡើងវិញនៃម្ចាស់អាជីវកម្ម និងសហគ្រិននានាក្នុងវិស័យទេចរណ៍ ជាមួយនិងការទទួលបានប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប។

លោកបានថ្លែងយ៉ាងដូច្នេះថា «គម្រោងនេះគឺជាគម្រោងដ៏ល្អមួយ ដែលផ្តល់ឱកាសដល់សហគ្រិន ដែលមានអាជីវកម្មក្នុងវិស័យទេចរណ៍ ដោយពួកគាត់អាចទទួលបានប្រាក់កម្ចី ដែលមានអត្រាការប្រាក់ដ៏ល្អ គឺអតិបរមាត្រឹម៦.៥ភាគរយតែប៉ុណ្ណោះក្នុង១ឆ្នាំ។ ស្របជាមួយគ្នានោះ គឺមិនមានការគិតសោហ៊ុយផ្សេងៗផងដែរ ដូច្នេះសូមអតិថិជនដែលមានអាជីវកម្មក្នុងវិស័យនេះ ប្រញាប់រួសរាន់ដាក់ពាក្យសុំកម្ចីមកធនាគារអេស៊ីលីដា ព្រោះថាទឹកប្រាក់កម្ចីក្នុងគម្រោងនេះ មានចំនួនកំណត់»

សម្រាប់គម្រោងនេះ មានគោលដៅផ្តល់ហិរញ្ញប្បទាន ដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ រួមមានដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការផ្គត់ផ្គង់អាហារ និងភេសជ្ជៈ និង ការផ្គត់ផ្គង់ ផលិតផល-សេវាកម្ម ដទៃ ទៀត ដែល គាំទ្រ ឧស្សាហកម្ម ទេសចរណ៍ ដែល មាន តម្រូវការ ឥណទាន សម្រាប់ ធ្វើ ប្រតិបត្តិការ អាជីវកម្ម ឡើងវិញ កែលម្អ និងទំនើបកម្ម ពង្រីកខ្លួនបន្ថែម។

ទំហំឥណទាន៖ផ្តល់ជូនរហូតដល់៤០០.០០០ដុល្លារអាមេរិកឬសមមូលជាប្រាក់រៀល។
អត្រាការប្រាក់៖ អតិបរមា ៦.៥០% ក្នុងមួយឆ្នាំ។
រយៈពេលខ្ចី៖ រហូតដល់ ៧ឆ្នាំ។
សោហ៊ុយឥណទាន និងសោហ៊ុយផ្សេង៖ គ្មាន។
រយៈពេលអនុគ្រោះរហូតដល់ ១២ ខែ (សងតែការប្រាក់)។

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)៕