(ភ្នំពេញ)៖ កាន់តែពិសេសទៀតហើយ ពេលនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរចនានិមិត្តសញ្ញាថ្មីនៃភេសជ្ជៈប៉ូវកម្លាំង រសជាតិម៉ុងតុល អាយស៊ី ឃូល ICY COOL ញុំាហើយធ្វើឲ្យត្រជាក់បំពង់ក និងអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមាននៅក្រោមក្រវិលកំប៉ុង។

ការរចនានិមិត្តសញ្ញាថ្មីដើម្បីផ្តល់អារម្មណ៍ប្លែកដល់អតិថិជនដោយកំប៉ុងភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ICY COOL នេះត្រូវបានដាក់ចរាចរណ៍នៅក្នុងទីផ្សារចាប់ពីថ្ងៃនេះតទៅ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីអបអរឱកាសពិសេសនេះ ក្រុមហ៊ុននឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើន និងការបង្កើតកម្មវិធីបង្វិលកងយករង្វាន់ស្អាតៗ ដូច្នេះអតិថិជនកុំភ្លេចចូលរួមទទួលយកការផ្តល់ជូនពិសេសនេះទាំងអស់គ្នា។

រសជាតិដ៏ឆ្ងាញ់ និងរូបរាងដ៏ស្រស់ស្អាតរបស់ភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ICY COOL នឹងកាន់តែទាក់ទាញសម្រាប់យុវវ័យសម័យថ្មីដែលនិយមចូលចិត្តភេសជ្ជៈប៉ូវកម្លាំងរសជាតិម៉ុងតុល។

លើសពីនេះ អាយស៊ី ឃូល ICY COOL បានបង្កើតទំព័រហ៊្វេសប៊ុកថ្មីដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនស្វែងរកព័ត៌មានថ្មីៗ ពិសេសផ្តល់ជូនមាតិការកម្សាន្តល្អៗ និងការលេងហ្គេមតាមបែបឌីជីថលដល់យុវវ័យសម័យថ្មីដែលជាហ្វ៊េនៗ។

កុំភ្លេចតាមដានទំព័រហ៊្វេសប៊ុកថ្មីរបស់ភេសជ្ជៈប៉ូកម្លាំង អាយស៊ី ឃូល ICY COOL ដើម្បីទទួលបានព័ត៌មានថ្មីៗ https://www.facebook.com/ICYCOOLbyWURKZ

ភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ICY COOL ត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ៕