(ភ្នំពេញ)៖ សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើមបើកបវេស្សនកាលឆ្នាំសិក្សាថ្មី ២០២២- ២០២៣ នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។ សាលាក៏មានការផ្តល់ជូនពិសេស (Standard Promotion) សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី១២ (Year 12) និងកម្រិត «A Level» នៃចក្រភពអង់គ្លេស ។សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ (CIC KH008) ដោយនាយកដ្ឋានប្រឡងអន្តរជាតិនៃសាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។

ក្នុងនាមជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១០,០០០ ក្នុង១៩៥ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ។

សម្រាប់កម្មវិធីមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge «A Level» គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង ១៧៥,០០០នាក់ ជារៀងរាល់ឆ្នាំនៅប្រមាណ ១៣០ប្រទេសទូទាំងសកលលោក ។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖
*សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale,…
*ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial,…
*អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland,…
*កាណាដា : សាកលវិទ្យាល័យ Toronto, McGill, British Columbia, York,…
*ណូវែលស្សេឡង់ : សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury,…
*សឹង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang,…

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង២៩ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា ដោយមានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ): អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ៖ 099 509 998 / 016 929 985
ឬ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត): អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975
Mobile Application: (iOS) https://apps.apple.com/kh/app/icsis/id1469492150/
(Android)https://play.google.com/store/apps/details?id=com.kh.ics.school
គេហទំព័រ: www.ics.edu.kh អ៊ីម៉េលៈ [email protected]
គេហទំព័រសង្គម FACEBOOK: ICS International School https://www.facebook.com/icsinternationalschool/
Download our latest school magazine, please click the link http://ics.edu.kh/icsis/newsletter/2018.pdf