(បរទេស)៖ ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំរបស់ចក្រភពអង់គ្លេស IQE បាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតបន្ទះឈីបរបស់អ៊ីស្រាលដែលមានឈ្មោះថា Tower Semiconductor ក្រោមហេតុផលនៃការក្លែងបន្លំកម្មសិទ្ធិបញ្ញារបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

IQE គឺក្រុមហ៊ុនអេឡិចត្រូនិចដែលមានអាយុកាលជាង ៣០របស់ចក្រភពអង់គ្លេស បានបញ្ជាក់ឱ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងនោះ នៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិក ដែលស្ថិតនៅរដ្ឋកាលីហ្វញ៉ា។ ខណៈពាក្យបណ្តឹនេះភាគីខាង Tower Semiconductor មិនទាន់ចេញមុខមកឆ្លើយតបទៅនឹងសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយនោះឡើយ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Tower Semiconductor របស់អ៊ីស្រាអ៊ែលនេះបច្ចុប្បន្នកំពុងតែត្រូវបានទិញដោយក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំគឺ Intel Corp៕