(បរទេស)៖ បន្ទាប់ពីតារាចម្រៀងល្បីក្នុងក្រុម BLACKPINK បានលេចវត្តមានក្នុង Trailer ខ្សែភាពយន្តលំដាប់ហូលីវូដ ចំណងជើងថា «The Idol» នោះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ខណៈរឿងនេះ មានការរួមសម្តែងដោយតារាល្បីៗជាច្រើនដូចជា The Weeknd, Troye Sivan និង តារាស្តែង Lily-Rose Depp ផងដែរ។ ខណៈ Tirailer បានបញ្ចេញហើយនោះ ពេលនេះទើបតែផលិតកកម្ម YG ចេញមកបញ្ជាកតាមក្រោយថា Jennie ពិតជាបានសម្តែងក្នុងរឿង «The Idol» របស់ HBO មែន។

បើតាមការចេញផ្សាយដោយសារព័ត៌មាន All KPOP នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រឿង «The Idol» ក្រៅពីមានការចូលរួមសម្តែងដោយ The Weeknd ហើយនោះ លោកក៏ជាអ្នកដឹកនាំផលិតផងដែរ។ គេមិនទាន់លំអិតថាតើ Jennie នឹងសម្តែងជាតួអង្គបែបណាក្នុងរឿងនេះ ក្រុមហ៊ុន YG បានបញ្ចេញមតិមួយចំនួនជំនួសមុខឲ្យ Jennie យ៉ាងដូច្នេះថា «ពេលអានសាច់រឿងភ្លាមខ្ញុំគិតថា សាច់រឿងគួរឲ្យទាក់ទាញណាស់ហើយ ក៏ចង់ក្លាយជាផ្នែកមួយក្នុងរឿងនេះដែរ ។ ខ្ញុំរំភើបចិត្តហើយខ្ញុំ នឹងប្រឹងឲ្យអស់ពីសមត្ថភាពដូច្នេះ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងចូលរួមយ៉ាងកក់ក្តៅ»

ទន្ទឹម នឹង នេះ BLACKPINK ទើបប្រកាសពីគម្រោង វិល វិញ នៅ ខែ សីហា ខាងមុខនេះផងដែរ។ ងាកមករឿងថ្មី ដែល Jennie ចូលរួមសម្តែងនេះ ត្រូវបានណគេដឹងថា ជាភាពយន្ដនិយាយអំពីមនោសញ្ចេតនា របស់តារាចម្រៀងប៉ុបដែលកំពុងកើនឡើង (Lily-Rose Depp) និងជាអ្នកដឹកនាំនៃការគោរពអាថ៌កំបាំងដែលសម្តែងដោយ The Weeknd ខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយ Sam Levinson៕