(ភ្នំពេញ)៖ មានការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកក្នុង និងក្រៅ ចមង្កោមសិល្បៈក្រោយពីតារាសម្តែង លី ឌីណា ហៅ ភីយ៉ា បានបង្ហាញរថយន្តប្រណីតទំនើបថ្មីប្លែក១គ្រឿង អមដោយសារយ៉ាងត្រជាក់ចិត្ត ធ្វើឱ្យអ្នកបានអានហើយរំភើបចិត្តជួសនាង។

ការបង្ហាញរថយន្តទំនើបថ្មីនេះ ស្របពេលដែលការងារសិល្បៈរបស់នាងបាននឹងកំពុងមានសន្ទុះខ្លាំង ដោយមុននេះនាងបានបង្ហាញមុខ ក្នុងការសម្តែងក្នុងភាពយន្តភាគ និងភាពយន្តខ្នាតធំ និងភាពយន្តអប់រំជាច្រើនបន្តបន្ទាប់ ដូចជារឿង «អធិដ្ឋានស្នេហ៍» រឿង «មរណមាតា»។

អ្នកដែលបានស្គាល់តារាស្រីរូបនេះសុទ្ធតែបានដឹងថា នាងពិតជាក្រាញននៀលតស៊ូខ្លាំង ក្នុងអាជីពសិល្បៈជាច្រើនឆ្នាំកន្លងមកហើយ ហើយការសម្រេចបានក្តីសុបិន្ត មានទាំងរថយន្តទំនើប ជម្រកសមរម្យ និងការងារស្ថេរភាពនេះ មិនមែនកើតមានឡើងដោយចៃដន្យឡើយ។

ក្រៅពីការងារសិល្បៈជាច្រើន បន្តបន្ទាប់នេះដែរ តារាស្រីរូនេះក៏ត្រូវបានគេកត់សម្គាល់ដែរថា អាចក្តាប់បានឱកាសក្លាយជាតារាតំណាងផលិតផលជាច្រើនបន្តបន្ទាប់ ជាពិសេស គឺចុងក្រោយនេះ គេបានឃើញនាងត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន កោតសរសើរនិងពេញចិត្តខ្លាំងលើការបង្ហាញមុខ ក្នុងការចូលរួមផ្សព្វផ្សាយលើផលិតផលម៉ាសព្យាបាលសរសៃសក់ យីយោ ឡាស់ថាលី (Lusstaly) ដែលជាផលិតផលរបស់ប្រទេសអ៉ីតាលី ហើយដែលត្រូវបាននឹងកំពុងចែកចាយនៅកម្ពុជា ដែលជាផលិតផលនាំចូល និងចែកចាយផ្តាច់មុខរបស់តារាស្រីរូបនេះ។

ការបង្ហាញរថយន្តថ្មីប្រណីតចុងក្រោយនេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យ និងរីកចម្រើនរបស់តារាស្រីរូបនេះ។ ជាក់ស្តែងថ្មីៗនេះនាងបានបង្ហោះរូបថតជាមួយរថយន្តពណ៌កាប់ស្តាំងថ្មីរលោងស្រិល ទិញពីហាងលក់រថយន្តផ្ទាល់ ដោយនាងបានទាំងភ្ជាប់ដោយសារថា «សូមអរគុណសម្រាប់ការគាំទ្រដល់នាងខ្ញុំ ជាពិសេសម៉ូយៗសំណពចិត្ត ទាំងម៉ូយៗសាប៊ូ Lusstaly ម៉ូយសំលៀកបំពាក់ និងទស្សនិជន ដែលតែងតែគាំទ្រការសំដែងរបស់នាងខ្ញុំ»។ សារ និងរូបថតនេះ ទទួលបានការចែករំលែកច្រើនពីអ្នកគាំទ្រ និងបញ្ចេញយោបល់កោតសរសើរ និងអបអរសាទរដល់នាងជាហូរហែរផងដែរ។

ទោះជាគេឃើញតារារូបនេះ មានការរីកចម្រើនទាំងផ្នែគសិស្បៈទាំងមុខរបររកស៊ីក៏ដោយ ទាំង facebook ផ្ទាល់ខ្លួន និង facebook ផ្លូវការរបស់តារារូបនេះ នៅមិនទាន់បង្ហាញមុខអង្គរក្សបេះដូងនៅឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយសូមចូលរួមអបអរសាទរកញ្ញា លី ឌីណា ហៅ ភីយ៉ា ដែលអាចសម្រេចក្តីសុបិន្តរបស់ខ្លួនបាន ជូនពរឱ្យកញ្ញាទទួលបានភាពរីកចម្រើន និងជោគជ័យបន្តទៅមុខទៀត៕