(ភ្នំពេញ)៖ ហាងនំប៉័ង TOUS les JOURS បានរៀបចំកម្មវិធីអាហារនៃក្តីស្រលាញ់ដ៏ធំមួយ ដោយចែកជូននំប៉័ងរសជាតិឈ្ងុយឆ្ងាញ់ទើបដុតហើយក្តៅៗថ្មីៗ របស់ហាង TOUS les JOURS ជូនដល់លោកតាស៊ីក្លូ ៣០០នាក់ នៅបរិវេណកោះពេជ្រ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

ហាងនំប៉័ង TOUS les JOURS ជាហាងនំប៉័ងមកពីប្រទេសកូរ៉េ ដែលមានលក់នំប៉័ងដុតថ្មីៗរាល់ថ្ងៃ និងនំខេកច្រើនរសជាតិច្រើនទំហំតាមរូបមន្តដើមពីប្រទេសកូរ៉េ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយ ប្រធានគ្រប់គ្រងនិងបុគ្គលិកគ្រប់ផ្នែកប្រចាំហាងនំប៉័ង TOUS les JOURS បានបង្ហាញនូវស្នាមញញឹមដ៏កក់ក្តៅក្នុងការជូននំប៉័ងឆ្ងាញ់ៗប្រចាំហាង ដែលវេចខ្ចប់ក្នុងថង់ TOUS les JOURS យ៉ាងមានអនាម័យ ជូនដល់លោកតាស៊ីក្លូទាំង ៣០០ នាក់ ដែលតែងតែហត់នឿយក្នុងការធាក់ស៊ីក្លូជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយមិនមានលទ្ធភាពទទួលទានអាហារឆ្ងាញ់ៗ។

លោកតាស៊ីក្លូទាំងអស់ ក៏បានទទួលយកនំប៉័ងទាំងទឹកមុខសប្បាយរីករាយ ដែលបានទទួលទាននំប៉័ង TOUS les JOURS ឆ្ងាញ់ៗក្តៅៗមានរសជាតិឆ្ងាញ់ប្លែកពីនំប៉័ងធម្មតាដែលលោកតាធ្លាប់បានទទួលទាន។

គួរបញ្ជាក់ថា ជារៀងរាល់ខែ ហាងនំប៉័ង TOUS les JOURS តែងតែយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ជូននំប៉័ងដល់អ្នកមានជីវភាពខ្វះខាតនិងក្រលំបាកក្នុងសង្គម រួមមានក្មេងកំព្រា លោកតាស៊ីក្លូ អ្នកអនាថាគ្មានទីលំនៅ អ្នកបោសសម្រាម និងអ្នកក្រលំបាកជាច្រើនទៀតផងដែរ។

នេះជាកាយវិការដ៏ល្អមួយ ដែលបង្ហាញថា ហាង TOUS les JOURS មិនមែនគ្រាន់តែបើកដំណើរការអាជីវកម្មដើម្បីរកប្រាក់ចំណូលនោះទេ តែក៏ចូលរួមសកម្មក្នុងការជួយដល់សង្គមវិញផងដែរ។

បច្ចុប្បន្ននេះ ហាងនំប៉័ង TOUS les JOURS ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចំពោះសកម្មភាពសប្បុរសធម៌ ក៏ដូចជារសជាតិនំប៉័ងនិងនំខេកដ៏ឈ្ងុយឆ្ងាញ់ រួមទាំងការបន្តចេញនំថ្មីៗ តាមតម្រូវការអតិថិជន។

ក្នុងខែកក្កដានេះ ហាងនំប៉័ង TOUS les JOURS ក៏ទើបចេញលក់នំថ្មីៗប្រភេទ Mini Cake, Mini Tart និងនំជាច្រើនប្រភេទទៀត ដែលមានរសជាតិឆ្ងាញ់ប្លែកមាត់ និងមានម៉ូដស្អាតទាក់ទាញគួរឲ្យចង់ទទួលទានបំផុត៕

http://image.freshnewsasia.com/2021/id-154/fn-2022-07-19-16-25-12-7.JPG