(ភ្នំពេញ)៖ វិស័យសំណង់ប្រទេសកម្ពុជា កំពុងមានការរីកចម្រើនមិនថា មានការរំខានពីជំងឺឆ្លងជាសកលកូវីដ១៩ ក៏ដោយ។ ការអភិវឌ្ឍ និងវិនិយោគលើវិស័យអចលនទ្រព្យហាក់នៅមានដំណើរការល្អ ការសាងសង់នូវរាល់សំណង់អគារនានាក៏មិនបង្អង់ដៃ ដូចជាអគារខុនដូប្រណីត One70 នេះស្រាប់។

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ខុនដូ One70 បានរៀបចំពិធីសម្ពោធ និងបើកការលក់ជាផ្លូវការនូវគម្រោងខុនដូររបស់ខ្លួនចាប់ពីថ្ងៃនេះតទៅ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបទៀត។

ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ឃ្លាំង មឿង ក្នុងខណ្ឌដូនពេញ ជាបេះដូងនៃរាជធានីភ្នំពេញ បានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនសម័យថ្មី នូវបទពិសោធន៍ជីវិតបែបទំនើបស៊ីវិល័យ ការរស់ប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរ។ សំណង់អគារសាងសង់ឡើងទៅតាមបច្ចេកទេសត្រឹមត្រូវ គិតគូរដល់សុវត្ថិភាព និងស្ដង់ដារសំណង់ជាចំបង ធានាបាននូវភាពរឹងមាំ បំពាក់នូវគ្រឿងបរិក្ខារល្អៗ រចនាបទបែបទាន់សម័យ។

លោក Yang Qi នាយកប្រត្តិបត្តក្រុមហ៊ុន New Moment បានថ្លែងក្នុងកម្មវិធីនេះថា ក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគវិស័យខុនដូនៅកម្ពុជាក្នុងឆ្នាំ២០១៩កន្លងទៅ ដោយសង្កេតឃើញថា កម្ពុជាជាប្រទេសដែលកំពុងរីកលូតលាស់ខ្លាំងលើវិស័យសំណង់ និងមានតម្រូវការខ្លាំងក្នុងរស់នៅ។ ជាមួយគ្នានេះ ដោយយោងតាមអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road) ជាពិសេសបានទទួលការលើកស្ទួយខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគវិស័យមួយនេះ។

លោកក៏បានបន្ថែមថា ខុនដូ One70 នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងក្លាយជាផ្នែកមួយ នៃការជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជាផ្នែកមួយ ជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែទំនើប ស៊ីវិល័យ ងាយស្រួល ស្តង់ដារ និង មានផាសុខភាពបំផុត។

បន្ថែមពីនេះ លោក តាំង ម៉េងហ៊ុយ ជា Channel Director នៃក្រុមហ៊ុន New Moment បានបញ្ជាក់ថា ខុនដូរ One70 បង្កើតឡើងដោយមានលក្ខណៈពិសេសដែលគួរជាទីចាប់អារម្មណ៍ ដូចជាទីតាំងនៅចំតំបន់ ដែលប្រជុំទៅដោយការតភ្ជាប់នៃច្រវ៉ាក់សេដ្ឋកិច្ច ដែលនៅជិតអគារពាណិជ្ជកម្ម ភោជនីយដ្ឋាន សាលារៀន សកលវិទ្យាល័យ ហាងកាហ្វេ មជ្ឍមណ្ឌលកម្សាន្ត អគារ Vatanak Capital ស្ថានទូត មន្ទីរពេទ្យកាល់ម៉ែត តំបន់ពាណិជ្ជកម្មបឹងកក់ប្រមូលផ្ដុំទៅដោយក្រុមហ៊ុនជាច្រើនដែលជាសរសៃឈាមសេដ្ឋកិច្ច។

ខុនដូប្រណីត One70 នឹងផ្តល់ជូនលោកអ្នកនូវភាពងាយស្រួល និងសំបូរបែបក្នុងការរស់នៅជាមួយនឹង Skybar នៅជាន់ទី៣៧អមមកដោយសួរច្បារធម្មជាតិដ៏ស្រស់ស្អាតគ្រប់ជាន់ទាំងអស់ អាចឲ្យលោកអ្នកលម្ហែអារម្មណ៍បានពីការនឿយហត់។ នៅទីនេះក៏មានភោជនីយដ្ឋានលំដាប់ផ្កាយ៥ ដែលបម្រើជូននូវម្ហូបអាហារដ៏ឆ្ងាញ់ពិសា លោកអ្នកអាចមកទទួលទានជាលក្ខណៈគ្រួសារបង្កើនបរិយាកាសដ៏ស្និតស្នាលជាមួយគ្នា ឬសម្រាប់ការណាត់ជួបពិសេសរបស់លោកអ្នក ដែលនឹងផ្តល់នូវបរិយាកាសដ៏រ៉ូមែនទិក។

កាន់តែអស់ក្ដីបារម្ភទៅលើបញ្ហាសន្តិសុខ អនាម័យ និងការថែទាំនានា ព្រោះនៅទីនេះមានផ្តល់នូវសេវាកម្មអនាម័យ សម្អាតបន្ទប់ សំលៀកបំពាក់ ការបញ្ជាទិញទំនិញ កក់សំបុត្ររថយន្ត ឡានក្រុង តាក់ស៊ីន សំបុត្រយន្តហោះ និងសេវាកម្មផ្សេងៗទៀត ដែលបង្កភាពងាយស្រួលជូនលោកអ្នកយ៉ាងពិតប្រាកដ។

ជាមួយឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន New Moment ក៏បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិជាភ្នាក់ងារលក់ទៅឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យចំនួន៣ធំៗ ដូចជា ក្រុមហ៊ុន Vin Grow Realty, ក្រុមហ៊ុន GC Realty និង ក្រុមហ៊ុន Ipin Realty ដើម្បីធ្វើការផ្សព្វផ្សាយ និង លក់គម្រោងខុនដូ One70 ជាសាធារណៈ ចាប់ពីពេលនេះតទៅ។

លោកអ្នកក៏អាចមានជម្រើស៣ប្រភេទពី One 70 ដែលជាប្រភេទខុនដូបន្ទប់គេង១ ខុនដូបន្ទប់គេង៣ និងខុនដូបន្ទប់គេង៣ ទៅតាមចំណង់ចំណូលចិត្ត។ លើសពីនេះ លោកអ្នកក៏នៅអាចហាត់ប្រាណ ហែលទឹក គយគន់មើលទេសភាពទីក្រុងទាំងមូលដ៏ស្រស់ស្អាតពីលើអាកាសបានផងដែរ។

សម្រាប់ថ្ងៃសម្ពោធជាផ្លូវការនេះ ខុនដូ One70 នឹងមានការបូកបន្ថែមចំនួន ១,០០០ដុល្លារ ដល់អតិថិជនដែលធ្វើការកក់ចំនួន ២,០០០ដុល្លារ និងមានការបូកបន្ថែមជូន២ភាគរយផងដែរ តម្លៃមានចាប់ពី 55,xxx$ ឡើងទៅ រំលស់រយៈពេល២ឆ្នាំ ដោយឥតការប្រាក់។

ខុនដូ One70 គ្រប់យ៉ាងត្រូវបានគិតគូររួចជាស្រេចសម្រាប់សុភមង្គលរបស់លោកអ្នក! សម្រាប់ព័ត៌មានបន្ថែម និងទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពី One 70៖ លេខទូរសព្ទ៖ 069 456 234 / 015 86 8666 Official Facebook Page: https://www.facebook.com/ONE70Condos