(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានដាក់ពាក្យប្ដឹង Facebook Groups មួយដែល មានសមាជិកប្រមាណ ១០០០០នាក់ បន្ទាប់ពីបានធ្វើការ Reviews ក្លែងក្លាយទៅលើផលិតផល ដើម្បីជាថ្នូរទទួលបាន លុយ ឬផលិតផលដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

Facebook Groups បានធ្វើការជ្រើសរើសមនុស្សដើម្បីចូលរួមក្នុងការវាយតម្លៃទៅលើផលិតផលដែលលក់នៅលើគេហទំព័រ Amazon ដោយការ Reviews របស់ពួកគេគឺបានបំភ័ន្តនៅលើហាងអនឡាញរបស់ Amazon នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និងជប៉ុន។

ការ Reviews ក្លែងក្លាយរបស់ពួកគេគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកទិញ ប៉ុន្តែវាបានខុសពីគោលការណ៍ដែល Amazon បានកំណត់ ហើយអ្វីដែលពួកគេបានធ្វើនោះវាលើសពីការពិត ហើយផលិតផលដែលពួកគេបាន Reviews ភាគច្រើនគឺសុទ្ធតែត្រូវបានដាក់លក់នៅលើ Amazon ទាំងអស់។

បើតាមការបញ្ជាក់ពី Amazon បានឱ្យដឹងថា ខ្លួនមានបុគ្គលិកប្រមាណជាង ១២០០០នាក់ ដែលបានធ្វើការនៅជុំវិញ ពិភពលោក ដើម្បីទៅលើទៅលើការ Reviews ក្លែងបន្លំ និងការរំលោភបំពាន ក្នុងគោលដៅការពារការខាត់បង់ប្រាក់ពីសំណាក់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា សកម្មភាពនេះ ភាគច្រើនត្រូវបានធ្វើឡើងនៅតាមបណ្ដាញសង្គម Facebook, Instagram, TikTok និង Twitter ផងដែរ ហើយវាក៏ជាសកម្មភាពមួយដែលបង្កហានិភ័យខ្ពស់ផងដែរ៕