(ឡុងដ៍)៖ ក្លិបបាល់ទាត់ Tottenham Hotspur បានចុះហត្ថលេខាជាមួយក្លិប Middlesbrough ក្នុងការនាំយកខ្សែការពារ Djed Spence នៅថ្ងៃអង្គារ ក្នុងកិច្ចសន្យាមួយដែលមានតម្លៃ ២០លានផោន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ។

Spence បានព្រមព្រៀងក្នុងការចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិប Spurs បន្ទាប់ពីចាប់អារម្មណ៍អំឡុពេលលេងខ្ចីជើងជាមួយក្លិប Nottingham Forest កាលពីរដូវកាលមុន។

តម្លៃខ្លួនបឋមរបស់ខ្សែការពារស្តាំ វ័យ ២១ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថា មានតម្លៃ ១២.៥លានផោន ប៉ុន្តែអាចកើនឡើងដល់ ២០លានផោន ប្រសិនបើប្រាក់បន្ថែមត្រូវបានព្រមព្រៀង។

កីឡាករ Spence បានបង្ហាញខ្លួន ៤៦ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់សម្រាប់ក្លិប Middlesbrough កាលពីរដូវកាលមុន៕