(ភ្នំពេញ)៖ ការប្រកួតពានលីគកំពូលកម្ពុជា Cambodian Premier League ក្នុងជើងទី២ ចុងសប្តាហ៍នេះ ដែលមានដល់ទៅ ៤គូ ដោយជំនួបរវាងបឹងកេត ជួបវិសាខា នាថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២

ចាប់ផ្តើមប្រកួតពី ម៉ោង ៣៖៤៥នាទីរសៀល ជាប្រចាំសប្តាហ៍។

គួរដឹងផងដែរថា សម្រាប់ក្រុមបឹងកេតកាលពីសប្តាហ៍ទី១១ បានលេងស្មើជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងចែកគ្នាម្នាក់ ១ពិន្ទុស្មើកាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា កន្លងទៅ។ បឹងកេតបានឆ្លងកាត់ ១១ប្រកួតកន្លងមកនេះ ឈ្នះ៥ ស្មើ២ ចាញ់៤ ឈរនៅចំណាត់ថ្នាក់លេខ៤ មាន ១៧ពិន្ទុ គ្រាដែលគូប្រជែងវិសាខាវិញ កាលពីសប្តាហ៍ទី១១ ក៏បានយកឈ្នះ ក្រុមខ្លាំងភ្នំពេញក្រោននៅក្នុងលទ្ធផល ៣-១ នាថ្ងៃសៅរ៍ ទី១៦ ខែកក្កដាកន្លងទៅ។ វិសាខា ឆ្នងកាត់ ១១ប្រកួត ឈ្នះ៧ ស្មើ១ និងចាញ់៣ ឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ២២ពិន្ទុ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង៨ នៅចុងសប្តាហ៍នេះរួមមាន៖
១៖ បឹងកេត Vs វិសាខា
២៖ណាហ្គា Vs ព្រះខ័នរាជស្វាយរៀង
៣៖ គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
៤៖ កងយោធពលខេមរភូមិន្ទ Vs អង្គរថាយហ្គឺរ៕