(សៀមរាប-កំពង់ធំ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ និងដែកថែបអ៉ីតាលីម៉ាក វី បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងបច្ចេកទេស នៅស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១២ និងនៅស្រុកស្ទោង និង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ និង ទី១៤ ខែកក្កដា ឆ្នាំ២០២២ និងកំពុងត្រៀមចុះទៅកាន់ខេត្តផ្សេងៗទៀតនាពេលខាងមុខនេះ។

លោក ខៀវ ចាន់ប៊ុន្នី អ្នកជំនាញបច្ចេកទេសដែកនៃដែកថែបអ៉ីតាលីម៉ាក វី យល់ឃើញថា កម្មវិធីនេះបានជួយឱ្យ មេជាង និងម្ចាស់ដេប៉ូស្គាល់ពីគុណភាពនៃផលិតផលកាន់តែច្បាស់ និងអាចសម្រេចចិត្តបានយ៉ាងល្អិតល្អន់ ក្នុងការជ្រើសរើសផលិតផលសំណង់ ដើម្បីឱ្យពួកគេទទួលបានសំណង់រឹងមាំ យូរអង្វែង ក៏ដូចជាចែកចាយបន្តទៅកាន់អតិថិជនប្រកបដោយទំនុកចិត្ត។

តាំងពីខែមេសា ឆ្នាំ២០២២ រហូតមកទល់ពេលនេះ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ និងដែកថែបអ៉ីតាលីម៉ាក វី បានបន្តរៀបចំកម្មវិធីចែករំលែកចំណេះដឹងបច្ចេកទេស ដល់មេជាងម៉ៅការ និងដេប៉ូចែកចាយនៅតាមបណ្ដាខេត្តនានាជារៀងរាល់ខែ ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេសសំណង់របស់ពួកគាត់ និងណែនាំលើការប្រើប្រាស់សម្ភារៈសំណង់ឱ្យបានត្រឹមត្រូវពីអ្នកជំនាញផ្ទាល់។

គួរបញ្ជាក់ដែរថា ដែកថែបអ៉ីតាលីម៉ាក វី គឺជាដែកថែបដ៏មានគុណភាពខ្ពស់ រីឯក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសំណង់ប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ ដូចជា ក្បឿង ទុយោ និងបេតុងលាយស្រេច ដែលជាដៃគូប្រកបដោយទំនុកចិត្តសម្រាប់សំណង់តូចធំនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ https://www.facebook.com/chipmongindustries/ និង ដែកថែបអ៉ីតាលីម៉ាក វី https://web.facebook.com/VsteelCambodia/