(អឺរ៉ុប)៖ ក្លិប Crystal Palace បានយល់ព្រមលើការផ្ទេរយកកីឡាករខ្សែការពារ Chris Rihards ពីក្លិប FC Bayern Munich ក្នុងតម្លៃប្រមាណ ៨.៥លានផោនជាមួយការបង់ប្រាក់បន្ថែម ២.៥លានផោន។ នេះបើតាមប្រភព BBC នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

បុរសសញ្ជាតិអាមេរិកវ័យ ២២ឆ្នាំ Richards នៅអំឡុង ២រដូវកាលមុនរូបគេបានផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Bayern Munich ទៅកាន់ក្លិប Hoffenheim ដោយបង្ហាញខ្លួនបានចំនួន ៣៤ប្រកួត និងរកបាន ១គ្រាប់ផងដែរ ក្នុងនាមជាខ្សែការពារដែលអាចលេងបានច្រើនតំបន់ ដ្បិតការមកដល់របស់ Matthijs de Ligt បានធ្វើឲ្យរូបគេស្ថិតក្រោមការលក់ចេញរបស់ Bayern។

កីឡាកររូបនេះបានចាប់ផ្តើមជាមួយក្លិបទាំងពីរឈុត Bayern Munich កាលឆ្នាំ២០១៩ ហើយសរុបមក Richards ជាខ្សែការពាររកបាន ៤គ្រាប់ជាមួយក្លិបជើងខ្លាំងលីគអាល្លឺម៉ង់ Budesliga ដែលត្រូវបាននាំមកពីក្លិប FC Dallas កាលឆ្នាំ២០២០ ក្រោយខ្ចីជើងបានមួយរដូវកាល។

Richards នឹងក្លាយជាកីឡាករទី៤ របស់លោក Patrick Vieira ក្នុងការដឹកនាំក្លិប Crystal Palace ស្ថិតក្នុងលីគអង់គ្លេស Premier League បន្ទាប់ពីការមកដល់របស់កីឡាករ Sam Johnstone, Malcolm Ebiowei និង Cheick Doucoure សម្រាប់ការដោះដូររដូវក្តៅនេះ៕