(ហ្គូវេន)៖ កីឡាករ Calvin Bassey បានសម្រេចទាំងស្រុង នូវការផ្ទេររបស់លោក ពីក្លិប Rangers ទៅលេងឲ្យក្លិប Ajax ក្នុងតម្លៃកំណត់ត្រារបស់ក្លិប រហូតដល់១៩.៦លានផោន, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។

ខ្សែការពារសញ្ជាតិនីហ្សេរីយ៉ា វ័យ២២ឆ្នាំរូបនេះ បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយក្លិបម្ចាស់ពានរង្វាន់ជើងឯកហូឡង់នេះ, ស្របពេលដែលប្រាក់បន្ថែម អាចបង្កើនតម្លៃផ្ទេរ ប្រមាណ៣លានផោនបន្ថែមទៀត។

ខ្សែការពារ Bassey បានចូលរួមជាមួយក្លិប Rangers ផ្លាស់មកពីក្លិប Leicester City ជាមួយនឹងតម្លៃផ្ទេរតិចតួច កាលពីឆ្នាំ២០២០ និងបានក្លាយជាកីឡាករសំខាន់មួយរូប កាលពីរដូវកាលមុន។

ការលក់កីឡាករ ដែលមានតម្លៃខ្ពស់បំផុត កាលពីពេលមុន របស់ក្លិប Rangers គឺមានតម្លៃ១១.៥លានផោន សម្រាប់កីឡាករ Nathan Patterson។

Bassey បានបង្ហាញខ្លួន១៥ប្រកួត ខណៈក្លិប Rangers បានឈ្នះពានរង្វាន់ជើងឯកលំដាប់កំពូល Scottish League Cup ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល១ទសវត្ស នៅអំឡុងពេលយុទ្ធនាការដំបូងរបស់លោក៕