(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៨០០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៣០០រៀលក្នុង១លីត្រ។

សូមជម្រាបថា កាលពី១០ថ្ងៃមុន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ តម្លៃសាំងធម្មតា ៥,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៦០០រៀលក្នុង១លីត្រ៕