(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនទាំងអស់ និងភ្នាក់ងារ លី ហួរ វេរលុយ ឱ្យបន្តការប្រើប្រាស់ប្រាស់កាន់តែច្រើនថែមទៀត ក្រុមហ៊ុន លី ហួរ វេរលុយ បានផ្តល់ប្រូម៉ូសិនពិសេស ជូនដល់ភ្នាក់ងារ និងអតិថិជនរបស់ខ្លួន។

អតិថិជនមានឱកាសឈ្នះពីរដងក្នុងពេលតែមួយ ដែលឱកាសឈ្នះទីមួយ គឺការទទួលបានទឹកប្រាក់ភ្លាមៗ នៅលើវិក្កយបត្រវេរលុយ(លេខកូដ៩ខ្ទង់) បន្ទាប់ពីអតិថិជនបានវេរលុយជាមួយភ្នាក់ងារ លី ហួរ វេរលុយ។ ចំណែកឱកាសទីពីរ គឺអតិថិជនអាចចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ ដែលមានរង្វាន់ជា ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ២០២២ ចំនួនបីខែជាប់ៗគ្នា ដោយគ្រាន់តែប្រើប្រាស់សេវាកម្មដូចជា វេរលុយលេខកូដ ៩ខ្ទង់, ដកប្រាក់ លី ហួរ អេប(LY HOUR APP), ដាក់ប្រាក់ចូលគណនីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, បង់សងប្រាក់កម្ចី, ទូទាត់វិក្កយបត្រនានា តាមភ្នាក់ងារ លី ហួរ វេរលុយនិងលី ហួរ អេប (LY HOUR APP) ។

សូមបញ្ជាក់ផងដែរថា មិនមែនតែអតិថិជនទេដែលមានឱកាសក្នុងការឈ្នះរង្វាន់ ភ្នាក់ងារ លី ហួរ វេរលុយក៏មានឱកាសឈ្នះម៉ូតូជារៀងរាល់ខែផងដែរ។

ជាក់ស្តែងថ្មីៗនេះ លោក យុន ផន ជានាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ វេរលុយ បានចាប់រង្វាន់ជូនអតិថិជននិងភ្នាក់ងារលី ហួរ វេរលុយ លើកទីមួយដែលរង្វាន់ម៉ូតូនឹងត្រូវប្រគល់ជូនអ្នកឈ្នះនៅពេលឆាប់ៗនេះ។

លោកនាយកបានថ្លែងថា «ខ្ញុំសូមអបអរសាទរ និងអរគុណដល់អតិថិជនក៏ដូចជាភ្នាក់ងារដែលតែងតែគាំទ្រសេវាកម្មរបស់ក្រុមហ៊ុនកន្លងមក។ ក្រុមហ៊ុន លី ហួរ វេរលុយ តែងតែរិះរកវិធីថ្មីៗ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជាឱ្យមានភាពល្អប្រសើរ និងចាត់ទុកអតិថិជនគឺជាដៃគូអាជីវកម្មយូរអង្វែង»