(ភ្នំពេញ)៖ ការប្រកួតពានលីគកំពូលកម្ពុជា Cambodian Premier League ក្នុងជើងទី២ ស្អែកនេះ ដែលមានដល់ទៅ ៤គូ ដោយជំនួបរវាងក្រុមម្ចាស់ផ្ទះ ណាហ្គា និងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម នាវេលាម៉ោង១៨៖៣០នាទី រសៀល។

គួររលឹកថា ណាហ្គាកាលពីសប្តាហ៍ទី១២ បានចាញ់ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង នៅក្នុងលទ្ធផល ១-០ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា កន្លងទៅ។ ណាហ្គាឆ្លងកាត១២ប្រកួតមកនេះ ឈ្នះ៥ ស្មើ៣ និងចាញ់៤ កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ មាន១៨ពិន្ទុ។

រីឯក្រុមភ្នំពេញក្រោនវិញ កាលពីសប្តាហ៍ទី១២ ក៏បានឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់.សុខសែនជ័យ យ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៥-១ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា កន្លងទៅ។ ភ្នំពេញក្រោនឆ្លងកាត់១២ប្រកួតមកនេះដូចគ្នា ឈ្នះ៣ ស្មើ៥ ចាញ់៤ ឈរនៅចំណាត់ថ្នាក់លេខ៥ មាន១៤ពិន្ទុ។

អ្វីដែលសំខាន់បន្ថែមទៀតផងនោះ កាលពីជើងទី១កន្លងទៅ ក្រុមទាំងពីរ បានលេងស្មើ ចែកគ្នាម្នាក់១ពិន្ទុ នៅក្នុងលទ្ធផល ០-០ កាលពីថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២ សប្តាហ៍ទី៦ កន្លងទៅ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង៨នោះ រួមមាន៖

១៖ អង្គរថាយហ្គឺរ Vs ព្រះខ័នរាជស្វាយរៀង
២៖ គិរីវង់.សុខសែនជ័យ Vs បឹងកេត
៣៖ ណាហ្គា Vs ភ្នំពេញក្រោន
៤៖ វិសាខា Vs កងយោធពលខេមរភូមិន្ទ៕