(ភ្នំពេញ)៖ គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ម.ក (CORICH MICROFINANCE PLC) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យកណ្តាលរបស់ខ្លួននៅកម្ពុជា ដើម្បីផ្តល់នូវសេវាកម្មហិរញ្ញវត្ថុយ៉ាងងាយស្រួល និងសុវត្ថិភាពជូនអតិថិជន ដោយសង្ឃឹមថានឹងនាំមកនូវប្រាក់កម្ចីខ្នាតតូច និងផលិតផលព្រមទាំងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត ដល់វិស័យហិរញ្ញវត្ថុ កំពុងងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបាន អាជ្ញាបណ្ណជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយអាជីវកម្មស្នូលចម្បង ជាកម្ចីហិរញ្ញប្បទាន ដីធ្លី កម្ចីឥណទានខ្នាតតូចផ្ទាល់ខ្លួន កម្ចីខ្សែសង្វាក់ផ្គត់ផ្គង់សហគ្រាសធុនតូច និងមធ្យម។

គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន មានផ្ដល់នូវសេវាកម្ម ផលិតផលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីទទួលបានការយល់ដឹងស៊ីជម្រៅ ពីការចំណាយផ្ទាល់ខ្លួន តម្រូវការមូលនិធិ សេវាហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ ដោយរំពឹងថានឹងដាក់ឲ្យដំណើរការ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុកាន់តែច្រើន ដើម្បីបម្រើប្រជាជនកម្ពុជា សហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត ថែមទាំងផ្តល់នូវមធ្យោបាយមួយ កាន់តែមានប្រសិទ្ធភាព ងាយស្រួល និងសុវត្ថិភាពក្នុងការទទួលបានថវិកា។

គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន អាចផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពដល់ប្រជាជនទូទៅនៅសង្គម នៅក្នុងបរិបទនៃហិរញ្ញប្បទាន ប្រកបដោយបរិយាប័ន្ន ពីព្រោះ ថ្នាក់ដឹកនាំរបស់យើងមានបទពិសោធន៍២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ។

លោក Kevin Tang អគ្គនាយកនៃគ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន បានថ្លែងថា គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានអាជ្ញាបណ្ណជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា (NBC)។ គ្រឹះស្ថាន ខូរីច នឹងផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការដើមទុន និងគាំទ្រដល់ឧស្សាហកម្មហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

លោកបានបន្ដថា គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន មាននូវគម្រោងសេវាកម្មកម្ចីផលិតផលជាច្រើន ផ្ដល់កម្ចីហិរញ្ញប្បទានដីធ្លី កម្ចីឥណទានខ្នាតតូចផ្ទាល់ខ្លួន និងកម្ចីខ្សែសង្វាក់ផ្គត់ផ្គង់សហគ្រាសធុនតូច និងមធ្យម។ គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ក៏នឹងបន្តមានការយល់ដឹងស៊ីជម្រៅ អំពីតម្រូវការដើមទុន និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។

លោក យឹម លាត សមាជិក គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានថ្លែងអបអរសារទរ ចំពោះការបើកដំណើរការជាផ្លូវការ របស់គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ម.ក ហើយថាវត្តមានរបស់គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ម.ក នឹងនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីចលថ្មី ទំនើបមកពីក្រៅប្រទេសជួយអភិវឌ្ឍន៍ជំនាញ អាជីវកម្ម នៅក្នុងប្រទេសសម្របនឹងបដិវត្តន៍ឧសហកម្ម៤.០នៃសេដ្ឋកិច្ចបែបឌីជីថល។

លោកបានបន្ដថា ក្រៅពីនេះការដាក់សម្ពោធគ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ម.ក ក៏នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យកាន់តែមានភាពជឿនលឿនទៅមុខ៕