(សៀមរាប)៖ ក្រុមនិស្សិតសាកលវិទ្យាល័យ Paragon បានចែករំលែកចំណេះដឹងពាក់ព័ន្ធ «បច្ចេកវិទ្យា និង ព័ត៌មានវិទ្យា» ដល់ប្អូនៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយ៉ាល។

គម្រោងឈ្មោះ «ចងចាំ» នេះដឹកនាំដោយលោក ថៃ សុីណាចិត្រា សាស្ត្រាចារ្យទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា។

គម្រោងនេះឡើងនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្នុងគោលបំណងឱ្បប្អូនៗសិស្សានុសិស្សនៅទីតំបន់ដាច់ស្រយ៉ាលដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យានិងបានយកចំណេះដឹងទាំងនោះជាប្រយោជន៍ដើម្បីបម្រើនូវសេចក្តីត្រូវការនាពេលអនាគត។

ក្រុមនិស្សិតដែលមានសមាជិកជាង ៦០នាក់បានស្វះស្វែងរកជំនួយគ្រប់ទិសទីដើម្បីជួយជាកម្លាំងចលករជាហេតុដែលធ្វើឲ្យមានដំណើរនៃកម្មវិធីយ៉ាងរលូន។

គម្រោង «ចងចាំ-ChongCham» បានឧបត្ថម្ភថនូវសម្ភារៈជាច្រើនមានដូចជា៖ ឈុតកុំព្យូទ័រ Lenovo សម្រាប់សិស្សប្រើប្រាស់ចំនួន 5
_ឈុតកុំព្យូទ័រ Dell សម្រាប់គ្រូប្រើប្រាស់ 1
_ស្លាយបញ្ចាំង 1
_ម៉ាស៊ីនព្រីន 1
_កង្ហារជាប់ជញ្ជាំង10 (Revlon)
_អំពូលភ្លើងម៉ែត្រ 15
_អាវយឺតចំនួន 300 (CC& 77777)
_សំឡីអនាម័យ 5កេះ(CC & 77777)
_ម៉ាស់ 60ប្រអប់ ( CC & 77777)
_ទឹកអប់ 144ដប(Revlon)
_សាប៊ូ 126ដប(Revlon)
_កាបូបចំហៀង 50(Foodpanda)
_សៀវភៅសរសេរដៃ 50ក្បាល (Foodpanda)
_កែវទឹកជ័រ 50(Foodpanda)
ដល់សាលាអនុវិទ្យាល័យខ្នាធ្នង់និងប្អូនសិស្សានុសិស្សទាំងអស់ក្រោមការឧបត្ថម្ភរបស់ Sponsor ពីគ្រប់ទិសទី។