(លីវើភូល)៖ ខ្សែបម្រើ Alex Oxlade-Chamberlain របស់ក្លិបហង្សក្រហម Liverpool នឹងចំណាយពេលព្យាបាលរបួស និងអវត្តមានពីការប្រកួត បន្ទាប់ពីរងរបួសសរសៃគន្លាក់ក្រោយជង្គង់ នៅអំឡុងការប្រកួត Pre season ក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការអះអាងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

កីឡាករលំដាប់អន្តរជាតិអង់គ្លេស វ័យ ២៨ឆ្នាំរូបនេះបានរងរបួស នៅអំឡុងពេលប្រកួតលទ្ធផលឈ្នះ ២-០ របស់ Liverpool លើក្រុម Crystal Palace កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

អ្នកចាត់ការទូទៅ លោក Jurgen Klopp បានលើកឡើងថា របួសរបស់ Oxlade-Chamberlain មានស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមិនតម្រូវឲ្យធ្វើការវះកាត់នោះទេ។ លោកមិនបានបញ្ជាក់ច្បាស់ពីពេលវេលាដែលជាសះស្បើយដែរ៕