(កូរ៉េខាងត្បូង)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៉ីខាងកេីត និងអាគ្នេយ៍ (ESEA) ជាមួយសមាគមខ្មែរជួយខ្មែរក្រុងឆាំងវ៉ុន បានរៀបចំ ប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនកម្ពុជា នៅក្រុងឆាំងវ៉ុន ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងអបអរសាទរ ថ្ងៃបុណ្យឈប់សម្រាក់រដូវក្ដៅ ហើយឱ្យយុវជនយកថ្ងៃ ឈប់សម្រាក មកសប្បាយរីករាយលេងកីឡាបាល់ទាត់ ដើម្បីមិត្តភាព សាមគ្គីភាព និងសុខភាព។

កម្មវិធីប្រកួតនេះ ក៏បានទទួលការឧបត្ថម្ភពី លោក ហេង សួរ ប្រធាន ក្រុមការងារ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៉ីខាងកេីត និងអាគ្នេយ៍ (ESEA) និងសមាគមមិត្តយេីង (MYA)។ ការប្រកួត កីឡាបាល់ទាត់នេះមានក្រុមចូលរួម ចំនួន៨ ក្រុម ចែកចេញជា២ពូល មានកីឡាករសរុប ចំនួន ២៤០រូប មកពី តំបន់ផ្សេងៗគ្នារួមមាន៖

១. ក្រុមយុវជនឆាំងវ៉ុន
២. ក្រុមយុវជនគីមហេរ
៣. ក្រុមយុវជនសាសាំង
៤. ក្រុមយុវជនសរឆាំង
៥. ក្រុមយុវជនហាម៉ាន់
៦. ក្រុមយុវជនជីនយ៉ុង
៧. ក្រុមយុវជនថេរហ្គូ
៨. ក្រុមយុវជនអ៊ុនដុង

ការប្រកួតរៀបចំឡេីងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹក ប្រកួតជម្រុះតាមពូល និងឈានមកដល់ការប្រកួត ផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃដដែល ម៉ោង ៦ល្ងាច ក្នុងការប្រកួតនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរមកចូលរួមទស្សនាគាំទ្រប្រមាណជា២៥០នាក់។

នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុមយុវជនសាសាំង និងក្រុមយុវជនហាម៉ាន់ ប្រកួតប្រព្រឹត្ត ទៅក្រោមសម្រែកហ៊ោកញ្ជ្រៀវ គាំទ្រក្រុមរៀងៗខ្លួន ព្រោះក្រុមទាំង២ បានសម្រុក ដាក់សម្ពាធគ្នាទៅវិញទៅមក ប៉ុន្តែលទ្ធផលស្មេីរគ្នា រហូតដល់នាទីចុងក្រោយ។ លទ្ធផលត្រូវបានសម្រេចចុងក្រោយដោយការប្រកួតប៉េណាងទី កីឡាករ វណ្ណ: ពាក់ អាវ លេខ ៨៧ របស់ ក្រុមយុវជនសាសាំងទាត់បាល់ បញ្ចូលទី បាន ១គ្រាប់មុន។ ការប្រកួត បន្តទៀតជាមួយភាពតានតឹង ប៉ុន្តែមុន គ្រាប់បាល់ប៉េណាងទីចុងក្រោយ មុនពេលអាជ្ញាកណ្ដាលផ្លុំ កញ្ចែ បញ្ចប់ការប្រកួត កីឡាករ រ៉េត សុផា (ហៅ Messi) ពាក់អាវ លេខ១០ នៃក្រុមយុជនសាសាំង ទាត់គ្រាប់បាល់បាន១គ្រាប់ចុងក្រោយទៀត សម្រេចលទ្ធផលចុងក្រោយឱ្យក្រុមរបស់ខ្លួន ។

ការប្រកួតបានបញ្ចប់ទៅក្រោម បរិយាកាស រីករាយក្រៃលែង ឯលទ្ធផលការប្រកួតមាន ដូចខាងក្រោម ៖
ចំណាត់ថ្នាក់លេខ១៖ បានទៅលើ ក្រុមយុវជនសាសាំង ទទួលបានពានជ័យលាភី១ និងថវិកា ៧០ម៉ឺនវ៉ុន។
ចំណាត់ថ្នាក់លេខ២៖ បានទៅលើក្រុមយុវជនហាម៉ាន់ ទទួលបានថវិកាចំនួន ៥០ម៉ឺនវ៉ុន ។
ចំណាត់ថ្នាក់លេខ៣៖ បានទៅលើ ក្រុមយុវជនថេហ្គូ ទទួលបានថវិកាចំនួន ៣០ម៉ឺនវ៉ុន។

ដោយឡែក កីឡាករដែលរកគ្រាប់បាល់បានច្រេីនជាងគេ និងមានបច្ចេកទេសល្អ បានទៅលេី កីឡាករ រ៉េត សុផា (ហៅ Messi) ពាក់អាវលេខ១០ ទទួលបានពានស្បែកជេីងមាស នៃក្រុមយុវជនសាសាំង៕