(ភ្នំពេញ)៖ បុរី «វិមានសំណាង» ដែលជាបុរីលំដាប់អភិជន បានប្រកាសសម្ពោធ Showroom និងការិយាល័យលក់លំនៅឋានលំដាប់អភិជនជាផ្លូវការ ដោយមានការចូលរួមពីអ្នកជំនួញល្បីៗ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើនរយនាក់។

ក្នុងពិធីសម្ពោធដែលធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឧកញ៉ាបណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិនៃបុរី វិមានសំណាង និង លោកស្រី ឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី «វិមានសំណាង» បានថ្លែងនូវអំណរគុណ ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលា ផ្តល់កិត្តិសយអញ្ជើញចូលរួមកម្មវិធីសម្ពោធ Showroom និងការិយាល័យលក់ជាផ្លូវការ របស់បុរីមានសំណាង។

លោកស្រីឧកញ៉ា ក៏បានបង្ហាញពីលក្ខណៈពិសេសៗ របស់បុរីបែបអភិជននេះ ជូនដល់ភ្ញៀវកិត្តិយស ដែលបុរីផ្សេងៗមិនមានដូចឡើយ។

បុរី «វិមានសំណាង» ស្ថិតនៅលើទីតាំងដែលមានសក្តានុពលល្អ នៅបណ្តោយផ្លូវវិមានឈ្នះឈ្នះ ខាងជើងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បម្រាណ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។

បុរីនេះមានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជា ស្នាក់នៅប្រចាំថ្ងៃ។

ក្នុងឱកាសប្រារព្ធពិធីសម្ពោធការិយាល័យជាផ្លូវការ បុរីវិមានសំណាង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ រាល់ការទិញផ្ទះរបស់បុរីវិមានសំណាង អតិថិជនទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥០០០ដុល្លារ និងបង់រំលោះ១ភាគរយ ក្នុងរយៈពេល២០ខែ ដោយឥតការប្រាក់។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ក្រុមការងារ តាមរយៈទូរស័ព្ទលេខ៖ 095 96 2000/ 078 96 2000/ 061 96 2000/ 086 96 2000 ឬអញ្ជើញមកទីតាំងបុរីដោយផ្ទាល់៖ https://bit.ly/3rBzGAQ