(ភ្នំពេញ)៖ បុរី ល្អថ្មីពេញចិត្ត នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ សហពាណិជ្ជ ក.អ (UCB) សម្រាប់ការសហការគ្នា ដើម្បីបង្កើតលទ្ធភាពហិរញ្ញវត្ថុសម្រាប់ម្ចាស់ផ្ទះអាជីវកម្ម រហូតដល់ ៩០% ដើម្បីឱ្យបានធ្វើជាម្ចាស់ផ្ទះអាជីវកម្មដ៏ប្រណីត នៅភាគខាងកើតនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ ៦A។

ធនាគារ សហពាណិជ្ជ ក.អ ជាធនាគារពាណិជ្ជតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ភាគហ៊ុនធំ នៅតៃវ៉ា់ន់ ដែលទទួលបានសិទ្ធិផ្តាច់មុខលើគម្រោង លំនៅដ្ឋានបែបប្រណីត។ បុរី ល្អថ្មីពេញចិត្ត បានសហការជាមួយគ្នាដើម្បីផ្តល់លទ្ធភាពហិរញ្ញវត្ថុសម្រាប់ម្ចាស់ផ្ទះ ដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ អាជីវកម្មនាពេលអនាគត នៅភាគខាងកើតនៃរាជធានីភ្នំពេញ។

លោក ភឿន ស៊ុនថៃ មន្ត្រីជាន់ខ្ពស់នៃធនាគារ សហពាណិជ្ជ ក.អ បានឱ្យដឹងថា ដោយមើលឃើញថាប្រទេសកម្ពុជា មានការីកចំរើនខ្ពស់លើវិស័យអចលនទ្រព្យ និងការអភិវឌ្ឍលំនៅដ្ឋាន ធនាគារសហពាណិជ្ជ ក.អ បានសម្រេចសហការជាមួយ បុរី ល្អថ្មីពេញចិត្ត ដើម្បីផ្តល់ឱកាសឱ្យប្រជាជនកម្ពុជា អាចទទួលបានប្រាក់កម្ចី រហូតដល់ ៩០% នៃតម្លៃផ្ទះ និងអាចក្លាយជាម្ចាស់លំនៅដ្ឋានដ៏ប្រណីតនៅតាមបណ្តោយផ្លូវ ៦A នេះផងដែរ។

លោក ភឿន ស៊ុនថៃ បានឱ្យដឹងថា ភាពជាដៃគូនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការផ្តល់ជូនអតិថិជន នូវកម្ចីទិញផ្ទះតម្លៃសមរម្យជាមួយនឹងការ ផ្តល់ហិរញ្ញប្បទានរហូតដល់ ៩០% ដោយមានរយៈពេលកម្ចីរហូតដល់២០ឆ្នាំផងដែរ។

បើតាមលោក ប៉ក់ ពុទ្ធី ប្រធានផ្នែកលក់នៃគម្រោង បុរី ល្អថ្មីពេញចិត្ត បានឱ្យដឹងដែរថា ការសហការជាមួយសហពាណិជ្ជ ក.អ គឺដើម្បីបន្ថែមភាពរីករាយដល់អតិថិជន និងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទំហំទឹកត្រឹមតែ ១០ ទៅ២០ភាគរយ ក៏អាចបង់រំលោះជាមួយនឹងធនាគារបន្ថែមរហូតដល់រយៈពេល២០ឆ្នាំ ជាមួយនឹងទំហំទឹកប្រាក់រហូតដល់ ៩០% នៃតម្លៃផ្ទះ ជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុដ៏អស្ចារ្យសម្រាប់គម្រោងថ្មីមួយនេះ។

លោក ប៉ក់ ពុទ្ធី បានបន្ថែមថា សម្រាប់គម្រោង បុរី ល្អថ្មីពេញចិត្ត សាខាទី៣នេះ មានជាប្រភេទផ្ទះអាជីវកម្ម វីឡាកូកាត់ និងវីឡាភ្លោះ ហើយបុរី នឹងបន្តអភិវឌ្ឍគម្រោងទី៤ បន្តទៀត ដែលមានរៀបចំធ្វើជាប្រភេទផ្ទះអាជីវកម្មទាំងអស់ ដែលគម្រោងទាំង២នេះ មានផ្ទៃដីរហូតដល់ ១៥ហិចតា ដែលមានតម្លៃផ្ទះចាប់ពី ៨ម៉ឺនដុល្លារឡើងទៅ ដែលមានទីតាំង នៅលើដងផ្លូវរដ្ឋទំហំ ២០ម៉ែត្រ និងជាទីតាំងដែលកំពុងមានការអភិវឌ្ឍខ្លាំង រួមមានទាំងគម្រោងបុរី ផ្សារទំនើប និងគម្រោងផ្សេងៗទៀតជាច្រើនផងដែរ។

សូមបញ្ជាក់ដែរថា គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បុរី ល្អថ្មីពេញចិត្ត និងមានការបញ្ចុះតម្លៃរហូតដល់៥ពាន់ដុល្លារ និងមានការបញ្ចុះតម្លៃបន្ថែម ៨% ទៅតាមលក្ខខណ្ឌបង់ប្រាក់ ថែមជូននូវប្លង់រឹង ១០០%, ថែមតុទូរទស្សន៍, ថែមទូចង្រ្កានបាយ , ថែមម៉ាស៊ីនត្រជាក់ និងមានផ្តល់ជូននូវលក្ខខណ្ឌពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងអ្នកប្រឹក្សាផ្នែកលក់៖ 077 670 057, 086 333 608, 087 666 085 , 071 289 99999 ឫ Facebook : https://www.facebook.com/boreylaorthmeypenhchet/