(ភ្នំពេញ)៖ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ កំពុងពង្រីកខ្លួនដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងស្វែងរកដៃគូរសហការសមស្រប ដើម្បីចូលរួមក្នុងអាជីវកម្មរបស់ខ្លួន ដែលជាឱកាសមួយសម្រាប់អ្នកចង់ប្រកបអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វ។

យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតផលចំណីសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងស្រុក ឃើញថាបច្ចប្បន្ននេះមានចំនួនអ្នកចិញ្ចឹមសត្វកើនឡើង ហើយតម្រូវការបរិភោគសាច់សត្វរបស់ប្រជាជន មានការកើនឡើងជាលំដាប់ក្នុងប្រទេស។ ដូចនេះការពង្រីកខ្លួនរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជាឱកាសដ៏ល្អសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការ បើកដេប៉ូលក់ចំណីសត្វ និងលក់ពូជសត្វ។

លោក ប្រាស៊ីត ហានភិស៊ុត ជំនួយការក្រុមប្រឹក្សាភិបាលនៃអាជីវកម្មចំណីសត្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីភី ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសការបើកអាជីវកម្មលក់ចំណីសត្វនិងចិញ្ចឹមសត្វ។ «គោលការណ៍ទាំងអស់នេះរបស់យើង មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងឧត្តមភាពនៃការរក្សាបាននូវគុណភាព និងតម្លៃសមរម្យ ហើយគោលដៅរបស់យើង គឺមិនត្រឹមតែអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពជោគជ័យដល់វិស័យចិញ្ចឹមសត្វ នៅកម្ពុជាផងដែរ»។

លោកប្រាស៊ីត បានបន្ថែមទៀតថា ដើម្បីធានាឱ្យបាននូវចំណីសត្វ ដែលមានគុណភាពល្អផ្តាច់គេ ស៊ីភី ខេមបូឌា បន្តធ្វើការបង្កើនគុណភាពរបស់ខ្លួនទៅលើចំណី ដោយមានការត្រួតពិនិត្យឆ្លងកាត់បន្ទប់ពិសោធន៍ លើគ្រប់ជំហាននៃការផលិតទាំងអស់ ហើយក៏មានក្រុមបច្ចេកទេសប្រចាំការ ដើម្បីធានាដល់កម្រិតស្តង់ដារខ្ពស់ផងដែរ។ បច្ចុប្បន្ន រោងចក្រចំណីសត្វ របស់ក្រុមហ៊ុន ស៊ីភី មាន២សាខា នៅខេត្តកណ្តាល និងប៉ៃលិន ហើយបានពង្រីកអាជីវកម្មចំណីសត្វ ទៅកាន់ដៃគូសហការនៃការបើកដេប៉ូជាច្រើនខេត្តក្រុង នៅកម្ពុជា។

ការសហការបើកដេប៉ូលក់ចំណីសត្វ ឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុនស៊ីភី ខេមបូឌា យកទៅចិញ្ចឹម អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការលក់ ប្រឹក្សាការចិញ្ចឹម និងការធ្វើទីផ្សារផងដែរ។ លើសពីនេះទៅទៀត អតិថិជនដែលក្លាយជាដៃគួរសហការជាមួយក្រុមហ៊ុន ក្នុងការបើកដេប៉ូលក់ចំណីសត្វឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុន គឺចំណាយដើមទុនតិច និងបង្កើតប្រាក់ចំណូលខ្ពស់។

ជាមួយនឹងកសិកម្មបែបប្រពៃណីរបស់ប្រជាជនកម្ពុជា គួបផ្សំនឹងចំណីសត្វ និងពូជសត្វដ៏មានគុណភាពខ្ពស់របស់ក្រុមហ៊ុន ស៊ីភី គឺកំពុងជួយលើកកម្ពស់គោលការណ៍ស្នូលរបស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងក្រុមហ៊ុនខ្លួនឯង ជាមួយនឹងឱកាសពង្រីកអាជីវកម្មនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង។

ក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព អាជីវកម្ម ស៊ីភី ផ្តោតសំខាន់លើប្រតិបត្តិការអាជីវកម្ម ចំណីសត្វ ការចិញ្ចឹមសត្វ និងចំណីអាហារ។ ស៊ីភី ខេមបូឌា ក៏មានហាងលក់រាយ និងហ្រ្វេនឆាយជាច្រើនដូចជា Five Star, Star Coffee, CP Fresh Mart និង CP Fresh Shop ជាដើម។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CPF ដ៏ធំរបស់ប្រទេសថៃ បានវិនិយោគក្នុងប្រទេសជាង១៦ និងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង ៤០ប្រទេសនៅជុំវិញពិភពលោក និងបានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ២៥ឆ្នាំមកហើយ។ តាមគោលការណ៍ប្រកបដោយនិរន្តរភាព ស៊ីភី ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការជួយដល់កសិករក្នុងស្រុក និងការកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរ ដែលជាមូលហេតុដែលក្រុមហ៊ុនផ្តល់អាទិភាពដល់ផលិតផលវត្ថុធាតុដើមក្នុងស្រុកជាពិសេស ធានាបាននូវការរួមបញ្ចូលនូវជីវជាតិបំប៉ន រួមទាំងការផលិតប្រកបដោយគុណភាពខ្ពស់ និងឈានមុខគេ។

អាជីវកម្មចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ខេមបូឌា ជាប្រភេទអាជីវកម្មដែលមានការផ្គត់ផ្គង់ចំណីសត្វជាច្រើនប្រភេទ ដូចជាចំណីមាន់ ជ្រូក ទា គោ ចំណី សត្វទឹក នឹងពូជសត្វ រួមមានពូជមាន់ ពូជជ្រូកដែលមានសុខភាព រឹងមាំ ធន់នឹងជំងឺ និងផ្តល់ទន្និផលខ្ពស់ដល់អ្នកចិញ្ចឹម។

ដូចនេះ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងការបើកដេប៉ូលក់ចំណីសត្វ ក្នុងការចិញ្ចឹមសត្វ និងទិញចំណីសត្វ អាចទាក់ទងមកកាន់ក្រុមហ៊ុនស៊ីភី ដើម្បីទទួលបានព័ត៌មានលម្អិត៖ 011 688 739 / 098 527 572 (Office) អ៊ីមែល៖ [email protected] ហ្វេសប៊ុក CP Cambodia Co.,Ltd ឬសូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត៕

QR Telegram Sale Feed Business

QR Youtube CP Cambodia

QR Facebook CP Cambodia