(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត ពិតជាមានមោទកភាពដ៏ក្រៃលែងបំផុត ដែលបានក្លាយជាដៃគូទូរគមនាគមន៍ ជាមួយក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ខណៈដែលព្រះរាជាណាចក្រកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅរាជធានីភ្នំពេញ។

ប្រទេសកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ត្រូវស្វាគមន៍គណៈប្រតិភូមកពី ៣៩ ប្រទេសសម្រាប់កិច្ចប្រជុំ ជាបន្តបន្ទាប់នៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនឹងរួមមានសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (PMC) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី ២៣ (23rd APT FMM) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១២ (12th EAS FMM) និងកិច្ចប្រជុំតំបន់ក្នុងអាស៊ានលើកទី ២៩ (ARF លើកទី២៩)៕