(ភ្នំពេញ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងកម្មវិធីប្រគំតន្រ្តីខួបអនុស្សាវរីយ៍លើកទី៤ របស់ផ្សារទំនើប វឌ្ឍនៈកាពីតាល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដាក់បង្ហាញជាលើកដំបូងនូវខ្រាហ្វបៀរប្រណិតទឹកខ្មៅ Dragon Premium Dark Beer ដែលផលិតឡើងយ៉ាងផ្ចិតផ្ចង់ពីគ្រឿងផ្សំយ៉ាងប្រណិតបំផុតជុំវិញពិភពលោកដែលធ្វើឲ្យ ស្រាបៀរ Dragon Premium Dark Beer មានរសជាតិល្អឥតខ្ចោះស័ក្តិសមទទួលបានការកោតសរសើរ និងឲ្យតម្លៃខ្ពស់។

Dragon Premium Dark Beer ជាស្រាបៀរប្រណិតទឹកខ្មៅដែលមានក្លិនក្រអូបពីផ្កាហប់ Monroe (ម៉ុន រ៉ូ) បញ្ជូលគ្នាយ៉ាងឥតខ្ចោះជាមួយរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលី មេដំបែបុរាណពីប្រទេសអាល្លឺម៉ង់ រួមផ្សំជាមួយទឹកជាតិរ៉ែ ដែលធ្វើឲ្យ Dragon Premium Dark Beer មានរសជាតិឆ្ងាញ់ ស្រស់ស្រាយ សប្បូរបែប និងថ្លៃថ្នូរបំផុត ដោយភ្ញៀវកិត្តិយស និង អ្នកចូលរួមទាំងអស់បានពិសារដោយសេរី និងឥតគិតថ្លៃ។

ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្នុងកម្មវិធីប្រគុំតន្រ្តីខួបអនុស្សាវរីយ៍លើកទី៤ របស់វឌ្ឍនៈកាពីតាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ដែលមានការសម្តែងពីតារាចម្រៀងល្បីៗ និងការដើរបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកយីហោលំដាប់អន្តរជាតិ។

ចំណែកឯកម្មវិធីពិសេសបំផុត នារាត្រីនោះគឺ ការដើរម៉ូតសម្លៀកបំពាក់ពីម៉ាកយីហោប្រណីតលំដាប់អន្តរជាតិដូចជា Balenciaga, Brioni, Burberry, Dolce & Gabbana, Hugo Boss, Jimmy Choo, Moncler, Stefano Ricci, និង Versace ដែលឆ្នាំនេះផ្សារទំនើបវឌ្ឍនៈកាពីតាល បានជ្រើសយក តារាម៉ូដែលសម្រាប់ដើរបង្ហាញម៉ូតយ៉ាងសម្រិតសម្រាំងពីក្នុងកម្មវិធី Model Casting កាលពីពាក់កណ្តាលខែកក្កដា។

ទន្ទឹមនឹងនេះ កម្មវិធី Fashion Show ក៏មានវត្តមាន អ្នកនាង ប្រាសាទ ដាវីន លោក Lee Myko ដែលជាអ្នកតំណាងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈប្រ៊ូវើរី, Marianne Clais, Olivier, និង Yuri មកធ្វើជាអ្នកដើរម៉ូតកិត្តិយស។

លើសពីនេះទៅទៀត ក្រៅពីកម្មវិធីសប្បាយៗ ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤នៃ ផ្សារទំនើបវឌ្ឍនៈកាពីតាល ក៏មានការចាប់ឆ្នោតផ្សងសំណាង យករង្វាន់ធំ និង រង្វាន់លើកទឹកចិត្តពីកម្មវិធី Easy Win ជាច្រើនសន្ធឹកសន្ធាប់ពីម៉ាកយីហោប្រណីតៗ គិតជាទឹកប្រាក់សរុបចំនួន១០ម៉ឺនដុល្លារ សម្រាប់អតិថិជនរបស់ ផ្សារទំនើបវឌ្ឍនៈកាពីតាល រួមជាមួយនឹងរង្វាន់បន្ថែមផ្សេងៗទៀត សម្រាប់អ្នកដែលមកទស្សនាផ្ទាល់ និងតាមការផ្សាយពីទំព័រហ្វេសប៊ុកផ្លូវការរបស់ វឌ្ឍនៈកាពីតាលផងដែរ។
វឌ្ឍនៈកាពីតាល ក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនបន្ថែមទៀត កុំភ្លេចចូលរួមតាមដានទាំងអស់គ្នា ថាតើនឹងមានអ្វីថ្មីហើយប្លែកជូនលោកអ្នកនាពេលខាងមុខ៕

Dragon Premium Dark Beer ផ្ដើមសប្បាយ ជាមួយរសជាតិ និងគុណភាព
នាំមកជូនដោយ៖ ស្រាបៀរវឌ្ឍនៈ - Vattanac Premium Beer និង Dragon Premium Dark Beer