(វ៉ាស៊ីនតោន)៖ ថ្មីៗនេះទទួលបានដំណឹងថាសម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងជប៉ុន-សហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នាថ្មីមួយសម្រាប់ផលិតបន្ទះឈីប ដែលទំនងជាត្រូវបានបង្កើតឡើងនៅលើទឹកដីនៃប្រទេសជប៉ុននៅចុងឆ្នាំនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនលោក Hagiuda Koichi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក និងជប៉ុនបានសម្រេចចិត្តដាក់ឱ្យដំណើរកាមជ្ឈមណ្ឌលស្រាវសម្រាប់ផលិតបន្ទះឈីបអន្តរជាតិរួមគ្នាថ្មីមួយ។ ដោយក្នុងនោះមានបណ្តាលប្រទេសជាច្រើនបានចូលរួមនឹងព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងជប៉ុនដើម្បីធ្វើការស្រាវជ្រាវរួមគ្នាដើម្បីផលិតបន្ទះឈីបជំនាន់ក្រោយ ដើម្បីបង្កើតប្រភពសុវត្ថិភាពនៃសមាសធាតុសំខាន់ៗ។

តែយ៉ាងណាប្រទេសទាំងពីមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមនៃផែនការនេះនោះទេ ប៉ុន្តែក្នុងនោះត្រូវបានកាសែត Nikkei Shimbun របស់ប្រទេសជប៉ុនចេញផ្សាយថាវាទំនង ជាត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងស្រាវជ្រាវបន្ទះឈីប 2-nanometer ខណៈដែលវាគួរតែចាប់ផ្តើមផលិតបន្ទះឈីបនោះក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខហ្នឹងឯង៕