(ភ្នំពេញ)៖ ការប្រកួតបើកឆាករបស់ក្រុមទាំង៨ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បានឈានមកដល់ហើយស្អែកនេះនាម៉ោង ១៥៖០នាទីរសៀល តទៅ។

សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ រួមមាន៖

១៖ កោះកុងអេហ្វស៊ី Vs អង្គរថាយហ្គឺរ
២៖ ព្រៃវែងអេហ្វស៊ី Vs ភ្នំពេញក្រោន
៣៖ នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
៤៖ អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ។

គួរបញ្ជាក់ថា សម្រាប់គូពិសេសប្រកួតបើកឆាកនៃពានសម្តេច លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ជាតិ ខេត្តព្រៃវែងអេហ្វស៊ី នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តព្រៃវែង ម៉ោង ១៥៖៣០នាទីរសៀល៕