(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរយមងបអរសាទរចំពោះកីឡាការិនី សន សាល ដែលដន្តើមបានមេដាយមាសទី៣ ឲ្យកម្ពុជានាព្រឹកថ្ងៃពុធ ទី០៣ ខែសីហានេះ ក្នុងព្រឹត្តិការណ៍កីឡាជនពិការ Para Games 2022 លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងហ្វេកបុកសម្តេចបានបញ្ចាក់ថា «អបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។ សូមអបអរសាទរ កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ប្រភេទពិការ BC 2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ សូមជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»

សន សាល ដែលប្រកួតក្នុងប្រភេទកីឡា ប៊ូស្បា បានយកឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតចុងក្រោយដណ្តើមមេដាយមាស ក្រោយពេលមិត្តរួមជាតិប្រភេទកីឡាបាល់បោះជិះរទេះ និងលោតចម្ងាយ សុទ្ទតែដណ្តើមបានមេដាយមាសដូចគ្នា៕