(សូឡូ)៖ កម្ពុជាបានបន្ថែមមេដាយមាស ១គ្រឿងទៀតហើយ ដោយកីឡាការិនីអត្តពលកម្មជនពិការ ងួន រតនា ដែលទើបដណ្ដើមបានលើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទ T46 នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

ជាបណ្ដោះអាសន្នពេលនេះ ក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង រួមមានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៤ ក្នុងនោះមាន៖

*ទី១-ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា វិញ្ញាសា ៣ ទល់ ៣ ឈ្នះមេដាយមាស១
*ទី២-កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា វិញ្ញាសាលោតចម្ងាយ ឈ្នះមេដាយមាស១
*ទី៣-កីឡាការិនីប៊ូស្យា សន សាល វិញ្ញាសាឯកត្តជន ឈ្នះមេដាយមាស១
*ទី៤-កីឡាការិនីអត្តពលកម្ម ងួន រតនា វិញ្ញាសារត់ ១,៥០០ម៉ែត្រ ឈ្នះមេដាយមាស១
*ទី៥-កីឡាករហែលទឹក ខូយ កុយ វិញ្ញាសាហែលកង្ហែប ១០០ម៉ែត្រ ឈ្នះមេដាយប្រាក់១
*ទី៦-កីឡាករប្រណាំងរទេះ ហៀ ហុក ឈ្នះមេដាយប្រាក់២ លើវិញ្ញាសា ១០០ម៉ត្រ និង ២០០ម៉ែត្រ
*ទី៧-កីឡាករប្រណាំងរទេះ វ៉ាន់ វុន ឈ្នះមេដាយប្រាក់២ លើវិញ្ញាសា ១០០ម៉ត្រ និង ២០០ម៉ែត្រ
*ទី៨-កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា វិញ្ញាសារត់ ២០០ម៉ែត្រ ឈ្នះមេដាយប្រាក់១
*ទី៩-កីឡាករហែលទឹក យ៉ាវ វណ្ណ: វិញ្ញាសា ១០០ម៉ែត្រ ឈ្នះមេដាយសំរឹទ្ធ១
*ទី១០-កីឡាករប្រណាំងរទេះ ឈន់ ពន់ វិញ្ញាសា ២០០ម៉ែត្រ ឈ្នះមេដាយសំរឹទ្ធ១
*ទី១១-ក្រុមកីឡាវាយសី ឯក ញាណសមុទ្រ និង ពៅ ណុច វិញ្ញាសាវាយគូ ឈ្នះមេដាយសំរឹទ្ធ១
*ទី១២-កីឡាករអុក ជា ស៊ី ដេត និង ប៉ែត រ័ត្នទីណា វិញ្ញាសាក្រុម ឈ្នះមេដាយសំរឹទ្ធ ១៕