(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា (OCIC) បានបន្តការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូយុទ្ធសាស្ត្រ ដែលជាអ្នកដែលអាចចែករំលែកចក្ខុវិស័យដូចគ្នា ក៏ដូចជាផ្នែកដ៏សំខាន់មួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីប្រែក្លាយគម្រោងជាច្រើនវិស័យរបស់ខ្លួន ទៅជាមណ្ឌលសេដ្ឋកិច្ចដ៏រីកចម្រើន។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ ត្រូវបានចុះហត្ថលេខារវាងលោកស្រី លឹម លីជិន តំណាងឲ្យក្រុមហ៊ុន OCIC និងលោក Dato Sri Ricky Yaw តំណាងឲ្យក្រុមហ៊ុន Eakon គ្រុប នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ ការចុះអនុស្សារណៈនេះ ក៏បានចែងព័ត៌មានលម្អិត និងសំខាន់ៗដូចជា វិសាលភាពការងារ និងការប្ដេជ្ញាចិត្ត ក្នុងការសហការនៃការធ្វើអាជីវកម្មផងដែរ។

ថ្លែងបន្ទាប់ពីការចុះហត្ថលេខា ដែលមានវត្ដមាន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា លោក Eldeen Husaini Mohd Hashim និងអ្នកឧកញ៉ា Charles Vann អនុប្រធានប្រតិបត្តិ នៃក្រុមហ៊ុន កាណាឌីយា និងលោក Dato Sri Ricky Yaw បានលើកឡើងថា «ក្រុមហ៊ុន Eakon គ្រុប នឹងធ្វើការចែករំលែកជំនាញវិស្វកម្មវិជ្ជាជីវៈ ស្ថាបត្យកម្ម និងសំណង់ចំណេះដឹង និងជំនាញបច្ចេកទេសជាមួយដៃគូ OCIC របស់យើង ហើយក៏ជួយពង្រឹងប្រភពចំណូលអ្នកជួល និងវិនិយោគិនអន្តរជាតិ ទៅលើគម្រោង Elysee ដើម្បីអភិវឌ្ឍអចលនទ្រព្យនេះ ឲ្យដូចលំដាប់ពិភពលោក ដែលនឹងបង្កបង្កើនជីវភាពរស់នៅ និងអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ»

ដោយមានការច្នៃប្រឌិត ដូចទៅនឹងទីក្រុង Champs Elysees ក្នុងទីក្រុងប៉ារីស ដែលមានទំហំ៧៥,៨០០ម៉ែត្រការ៉េ The Elysee គឺជាការអភិវឌ្ឍទីក្រុងមួយ ក្នុងចំណោមការអភិវឌ្ឍទីក្រុងទាំងអស់របស់ ក្រុមហ៊ុន OCIC នៅក្នុងរាជធានីភ្នំពេញ ដែលនាំមកនូវវប្បធម៌ដ៏ល្បីល្បាញមកពីប៉ែកអឺរ៉ុប ភាគពាយ័ព្យ មកកសាងនៅក្នុងប្រទេសកម្ពុជា។

អគារដ៏ប្លែកនេះ បានកសាងដោយមានភាពប្រើប្រាស់បែបចម្រុះ ដូចជា លំនៅដ្ឋាន ការិយាល័យ កន្លែងបរិភោគអាហារ និងកន្លែងលែងកម្សាន្ដ ដែលនាំមកនៅការរស់នៅ ដោយមានភាពសំបូរបែប និងស៊ីវិល័យសម្រាប់ម្ចាស់អចលនព្រទ្យ និងអ្នកវិនិយោគទាំងអស់ផងដែរ។

លោកស្រី លឹម លីជិន បានថ្លែងថា «ពួកយើងនឹងទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឲ្យកាន់ច្រើនជាងនេះ ទៅលើគម្រោងផ្សេងៗរបស់យើង ជាពិសេស ដូចដែលបានឃើញស្រាប់ហើយថា កម្ពុជាបាននឹងកំពុងតែមានអ្នកវិនិយោគអន្ដរជាតិ កើនឡើងក្នុងប្រមាណប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានជំងឺកូវីដរាលត្បាតយ៉ាងណាក៏ដោយ»

លោកស្រីបន្ថែមទៀតថា «តាមរយៈភាពជាដៃគូនេះ យើងនឹងទន្ទឹងរង់ចាំទទួលយក នូវអត្ថប្រយោជន៍ជាច្រើន នៃឱកាសវិនិយោគនៅកម្ពុជា ដែលអាចឲ្យយើងផ្ដោតយ៉ាងខ្លាំង លើការប្រកួតប្រជែងរបស់ក្រុមហ៊ុន OCIC នៅក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា»

តំណាងឲ្យក្រុមហ៊ុន Eakon គ្រុប បានបន្ថែមថា ការចុះអនុស្សារណៈនេះ គឺជាផ្លែផ្កានៃប្រតិភូពាណិជ្ជកម្ម ផ្ដល់ជូនប្រទេសកម្ពុជា ដែលបានរៀបចំដោយសមាគម SME នៅក្នុងប្រទេសម៉ាឡេស៊ី នៅខែមេសា ឆ្នាំ២០២២ ក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ ដែលជាកិច្ចប្រជុំដំបូងបង្អស់ ធ្វើឡើងរវាងក្រុមហ៊ុន Eakon Group និង OCIC បន្ទាប់មកយើង ក៏បានធ្វើទស្សនកិច្ច តាមរយៈការវិលត្រឡប់ មកប្រទេសកម្ពុជា ដើម្បីបន្ដកិច្ចចរចារទៅលើគម្រោងបន្តទៀត នៅក្នុងខែឧសភា ឆ្នាំ២០២២។

EKG Development Sdn Bhd គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុន Eakon គ្រុប និងជាក្រុមហ៊ុនរបស់ម៉ាឡេស៊ី ដែលមានជំនាញខាងសេវាកម្មមេកានិច អគ្គិសនី និង សេវាកម្មសំអាត សម្រាប់គម្រោងពាណិជ្ជកម្ម លំនៅដ្ឋានធំៗ និងគ្រឹះស្ថានអប់រំជាដើម។

OCIC គឺជាក្រុមហ៊ុនសាជីវកម្មធំជាងគេបំផុតនៅកម្ពុជា ដែលក្រៅពីវិស័យពាណិជ្ជកម្មផ្សេងៗ ក្រុមហ៊ុនក៏ធ្វើការទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ជាពិសេសក្រុមហ៊ុននេះ ក៏មាន វិស័យអាកាសចរណ៍ វិទ្យាស្ថានអប់រំ និងគម្រោងធំផ្សេងទៀតផងដែរ៕