(បរទេស)៖ បណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត បានជ្រើសរើសផលិតករភាពយន្ត លោកស្រី Janet Yang ជាប្រធានថ្មីរបស់ខ្លួន ដែលជាក្រុមនៅពីក្រោយកម្មវិធីពានរង្វាន់ Oscars ហើយបានប្រកាសឲ្យដឹងពី Oscars នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោកស្រី Yang ដែលល្បីល្បាញដោយសារស្នាដៃភាពយន្តជាច្រើនរួមមាន «The Joy Luck Club» និង «The People vs. Larry Flynt» ក្លាយជាស្ត្រីទីបួន ដែលត្រូវបានជ្រើសរើសឲ្យគ្រប់គ្រង ក្រុមផលិតករភាពយន្តហូលីវូដ និងជាជនជាតិអាស៊ីដំបូងគេ។ សមាជិក អូស្ការ បានបោះឆ្នោតឲ្យអ្នកឈ្នះពានរង្វាន់ Oscars ជារៀងរាល់ឆ្នាំ ខណៈដែលថ្មីៗនេះក្រុមនេះ បានបើកដំណើរការសារមន្ទីរភាពយន្ត Los Angeles ដ៏ធំមួយ ដែលមានរយៈពេលជាច្រើនទសវត្សរ៍ ក្នុងផែនការរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកប្រតិបត្តិ Academy លោក Bill Kramer បានសរសើរជាពិសេសការងារ របស់លោកស្រី Yang «លើការជ្រើសរើសសមាជិកភាព អភិបាលកិច្ច សមធម៌ ភាពចម្រុះ និងការដាក់បញ្ចូល» ក្នុងចំណោមវិស័យផ្សេងៗទៀត។

គួរជម្រាបថា គណកម្មការអូស្កា ត្រូវបានគេដឹងថា មានភាពចម្រូងចម្រាសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ រួមទាំងការចោទប្រកាន់ថា ខ្វះភាពចម្រុះជាតិសាសន៍ជាដើម៕