(ភ្នំពេញ)៖ ពិតជាគួរឲ្យរំភើបជំនួសគូស្វាមីភរិយា ដែលទើបរៀបការហើយថ្មោងថ្មីរហូតដល់ទៅ១០៩គូឯណោះ ដែលមានសំណាងខ្លាំងបំផុតឈ្នះប្រាក់សុទ្ធចំនួន ២០ លានរៀល និង១០លានរៀល ពីស្រាបៀរ កម្ពុជាដែលរស់នៅតាមបណ្តាខេត្តជាច្រើន ពាសពេញប្រទេសកម្ពុជាតែម្តង។

គូស្វាមីភរិយាថ្មោងថ្មីទាំងនោះ អញ្ជើញមកពីខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម និងខេត្តជាច្រើន។ បញ្ជីឈ្មោះត្រូវបានចេញផ្សាយនៅលើទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជា ដូច្នេះគូស្វាមីភរិយាថ្មោងថ្មីដែលបានជាវស្រាបៀ កម្ពុជាយកទៅទទួលភ្ញៀវសូមកុំភ្លេចពិនិត្យមើល ក្រែងឃើញឈ្មោះរបស់ខ្លួន។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះជាបន្តបន្ទាប់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងលក្ខន្តិកៈក្នុងការទទួលរង្វាន់ មុននឹងប្រារព្ធពិធីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ។

គូស្វាមីភរិយាថ្មោងថ្មីដែលឃើញឈ្មោះរបស់ខ្លួន សូមធ្វើការត្រៀមឯកសាចាំបាច់ចំនួនប្រាំរួមមាន៖ ១) លិខិតអញ្ជើញអាពាហ៍ពិពាហ៍ (ឬធៀបការ) ២) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ៣) រូបថតការ ៤) អត្តសញ្ញាណប័ណ្ណរបស់ស្វាមី និងភរិយា ៥) សន្លឹកឆ្នោតដែលត្រូវរង្វាន់ ដើម្បីអាចបើករង្វាន់ពីក្រុមហ៊ុន។

គួរបញ្ជាក់ថា កម្មវិធីនេះផ្តល់ជូនសម្រាប់តែគូស្វាមីភរិយាដែលជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះដោយមិនអនុវត្តសម្រាប់ពិធីបុណ្យ ខួបអាពាហ៍ពិពាហ៍ ខួបកំណើត ឬពិធីជួបជុំផ្សេងៗនោះទេ។ គូស្វាមីភរិយាមួយគូមានសិទ្ធិទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ទោះបីមានឈ្មោះឈ្នះប៉ុន្មានដងក៏ដោយ ចំណែកឯបុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទាំងអស់ មិនអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះជាដាច់ខាត។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer

ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ! ពិសាដោយការទទួលខុសត្រូវ៕