(ក្រុងឡុងដ៍)៖ កីឡាករចាំទីដៃទី១ Kasper Schmeichel បានផ្លាស់ចេញពីក្លិបកញ្ជ្រោងខៀវ Leicester City ទៅចូលរួមជាមួយក្លិបបារាំង Nice ដ្បិតភាគីទាំងពីរបានព្រមព្រៀងក្នុងការចែកផ្លូវគ្នានេះ។

Schmeichel វ័យ ៣៥ឆ្នាំបានចូលលេងចំនួន ៤៧៩ប្រកួតគ្រប់កម្មវិធីក្នុងរយៈពេល ១១ឆ្នាំមកនេះ បន្ទាប់ចាកចេញពីក្លិបអង់គ្លេសដូចគ្នា Leeds United ដែលបានឈ្នះពាន Premier League, FA Cup រួមទាំងពានបើករដូវកាល FA Community Shield ជាមួយ Leicester និងពានរង្វាន់ក្របខណ្ឌទី២ Championship នៃរដូវកាលឆ្នាំ២០១៣-២០១៤ ថែមទៀតផង។

រូបគេក៏បានទៅចូលរួមជាមួយកីឡាករ Aaron Ramsey សញ្ជាតិវ៉េល ៣១ឆ្នាំ ក្រោយរូបគេ (Ramsey) បានព្រមព្រៀងគ្នាក្នុងការរំលាយកិច្ចសន្យានៅក្លិបអ៉ីតាលី សេះបង្កង់ Juventus រួចមក។

Leicester City ដែលជាជើងឯក Premier League កាលឆ្នាំ២០១៦ ជាក្លិបតែមួយគត់ក្នុងចំណោមក្លិបនៅ League ធំៗទាំង៥ ដែលពុំបានទិញកីឡាករថ្មីចូលឡើយនារដូវក្តៅនេះ គ្រាដែលអ្នកចាត់ការទូទៅ លោក Brendan Rodgers បានប្តេជ្ញាថា នឹងថែរក្សាហិរញ្ញវត្ថុក្លិបឲ្យបានល្អបំផុត៕