(ឡុងដ៏)៖ ខ្សែប្រយុទ្ធ Dominic Calvert-Lewin ត្រូវបានដកចេញពីជម្រើសរបស់ក្លិប Everton ក្នុងការប្រកួតបើករដូវកាលថ្មី លីគអង់គ្លេស Premier League ដែលត្រូវតទល់ជាមួយតោខៀវ Chelsea ក្នុងការស្វែងរក ៣ពិន្ទុដំបូងចុងសប្តាហ៍នេះ បន្ទាប់ពីមានបញ្ហារបួសដែលមិនទាន់ច្បាស់អំពីពេលវេលានៃការជាសះស្បើយ។

Lewin បានរងរបួសនៅអំឡុងពេលហ្វឹកហាត់ ខណៈរូបគេកាលពីរដូវកាលមុន ក៏បានខកខានអស់រយៈពេល ៤ខែផងដែរ ពីបញ្ហារបួសសាច់ដុំដែលលេងបានតែ ១៨ប្រកួត និងរកបាន ៥គ្រាប់ប៉ុណ្ណោះ ដ្បិតបច្ចុប្បន្នកំពុងត្រូវបានស្ករគ្រាប់ Everton ធ្វើការវាយតម្លៃនៃបញ្ហារបួស បន្ទាប់ពីទើបតែទទួលរងរបួសជង្គង់រួចមក។

គ្រូបង្វឹកលោក Frank Lampard បានលើកឡើងថា «លោកមិនទាន់ច្បាស់ពីពេលវេលាដែលត្រូវបានបញ្ជាក់សម្រាប់ការវិលត្រឡប់មកវិញនោះទេ»

Everton នឹងត្រូវប្រជែងរក ៣ពិន្ទុដំបូងជាមួយ Chelsea នៅថ្ងៃទី០៦ ខែសីហាចុងសប្តាហ៍នេះ នាកីដ្ឋាន Goodison Park ខណៈរដូវកាលមុន បានបញ្ចប់នៅលេខរៀងទី១៦ ហើយគូប្រជែងតោខៀវឈរលេខ ៣ នៃតារាងចំណាត់ថ្នាក់លីគ៕