(ភ្នំពេញ)៖ ហាងនំប៉័ង TOUS les JOURS នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានបន្តរៀបចំកម្មវិធីអាហារនៃក្តីស្រលាញ់ឆ្នាំ២០២២ តាមរយៈការជូននំប៉័ង TOUS les JOURS ចំនួន៣០០នំ ដល់ស្ថាប័នសារព័ត៌មាន Fresh News ដើម្បីជាការថ្លែងអំណរគុណដល់ស្ថាប័ន Fresh News ដែលជាដៃគូសារព័ត៌មានដ៏ល្អក្នុងការសហការផ្សព្វផ្សាយក្នុងរយៈពេលកន្លងមក។

ហាងនំប៉័ង TOUS les JOURS ជាហាងនំប៉័ងល្បីលេខ១មកពីប្រទេសកូរ៉េ ដែលមានលក់នំប៉័ងដុតថ្មីៗរាល់ថ្ងៃ និងនំខេកច្រើនរសជាតិច្រើនទំហំតាមរូបមន្តដើមពីប្រទេសកូរ៉េ។

កន្លងមកនេះ ហាងនំប៉័ង TOUS les JOURS តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចំពោះរសជាតិនំប៉័ងនិងនំខេកដ៏ឈ្ងុយឆ្ងាញ់ រួមទាំងការបន្តចេញនំថ្មីៗតាមតម្រូវការអតិថិជន។

កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ហាងនំប៉័ង TOUS les JOURS ក៏ទើបចេញលក់នំថ្មីៗប្រភេទនំ Mini Cake នំ Mini Tart នំ Mini Cup និងនំ Cheese ជាច្រើនរសជាតិទៀត ដែលមានរសជាតិឆ្ងាញ់ប្លែកមាត់ ហើយមានម៉ូដស្អាតទាក់ទាញគួរឲ្យចង់ទទួលទានបំផុត។

អ្វីដែលពិសេស «ក្នុងពេលឆាប់ៗខាងមុខនេះ ហាងនំ TOUS les JOURS ក៏នឹងចេញលក់នំសែនព្រះខែឈ្ងុយឆ្ងាញ់ពិសេសច្រើនរសជាតិ និងមានការវេចខ្ចប់យ៉ាងស្អាតប្រណីតបំផុត»

បើងាកមកចាប់អារម្មណ៍ពីសកម្មភាពសប្បុរសធម៌ក្នុងសង្គមវិញ ក្រៅពីការរៀបចំកម្មវិធីអាហារនៃក្តីស្រលាញ់ដល់ដៃគូសហការ ហាងនំប៉័ង TOUS les JOURS តែងតែយកចិត្តទុកដាក់ក្នុងការជូននំប៉័ងដល់អ្នកមានជីវភាពខ្វះខាតក្រលំបាក រួមមាន ក្មេងកំព្រា លោកតាស៊ីក្លូ អ្នកអនាថាគ្មានទីលំនៅ អ្នកបោសសំរាម និងអ្នកក្រលំបាកជាច្រើនទៀតផងដែរ៕