(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២២-២០២៣ នឹងផ្តើមប្រកួតពីរាត្រីនេះតទៅ ដោយមាន Arsenal ប៉ះម្ចាស់ផ្ទះ Crystal Palace ជាគូបើកឆាក។

ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Selhurst Park ដែលជាទឹកដីរបស់ក្រុមឥន្រ្ទី Crystal នាម៉ោង ០២៖០០នាទីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) សម្រាប់សប្តាហ៍ទី១ ជើងទី១។

កាំភ្លើងធំ Arsenal ដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Mikel Arteta ជាក្រុមមួយធ្វើបានល្អក្នុងការត្រៀមរដូវកាលថ្មីនេះ តាមរយៈលេងមិត្តភាពអន្តរជាតិ Pre season ចំនួន ៥ប្រកួតពុំដែលចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តង។

ជាការកត់សម្គាល់ផងដែរ ពួកគេក៏បានបំបាក់ក្រុមរួមលីគ តោខៀវ Chelsea ៤ទល់នឹង០ និងក្រុមអេស្ប៉ាញ Sevilla ៦ទល់នឹង០ ទៀតដែរ គ្រាដែលគូប្រជែង Crystal វិញលេង ៩ប្រកួត ឈ្នះ៥ ស្មើ២ និងស្មើ២ ផងដែរ។

ដូចគ្នានោះដែរ លោក Arteta មានជំនឿជាក់ថាកូនក្រុមរបស់លោកនឹងធ្វើបានល្អក្នុងការស្វែងរក ៣ពិន្ទុដំបូង ដ្បិតពួកគធ្លាប់ចាញ់ ៣ប្រកួតបើកឆាកកាលពីរដូវកាលមុន ក្រោយពេលសកលលោកទាំងមូលបានផ្ទុះនៃជំងឺកូវីដ-១៩។ សមាជិកថ្មី Gabriel Jesus និង Oleksandr Zinchenko ជាកីឡាករតែ ២រូបប៉ុណ្ណោះដែល Arsenal ក្នុងការប្រជែងយកកៅអី Top-4 នារដូវកាលនេះផងដែរ គ្រាដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ មានកៅអីលេងពាន UEFA Europa League គ្រាដែល Crystal Palace បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២៕