(អាមេរិក)៖ កំពូលតារាចម្រៀងប៉ុបសំឡេងស្រួយ Lady Gaga បានប្រកាសបញ្ជាក់ថា នាងនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបឧក្រិដ្ឋដ៏ល្បីគឺ Joker វគ្គ២ ខណៈការប្រកាសនេះ គឺតាមរយៈការបញ្ចេញ Teaser តន្ត្រីថ្មីនៅលើ Twitter។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ឈុតតន្ត្រីដែលតារាចម្រៀងរូបនេះបង្ហោះ គឺបង្ហាញពីរូបភាពនៃតួអង្គ Phoenix និង Gaga រាំរួមគ្នាតាមបទភ្លេង Cheek To Cheek ដែលនិពន្ធដំបូងដោយ Irving Berlin ក្នុងឆ្នាំ ១៩៣៥ សម្រាប់ខ្សែភាពយន្ត Fred Astaire និង Ginger Rogers Top Hat។

ខ្សែភាពយន្ត Joker វគ្គ២ មានចំណងជើងថា «Joker: Folie à Deux» សម្តែងដោយកំពូលតារាសម្តែង Joaquin Phoenix ត្រូវបានគេដឹងថា នឹងមកដល់ក្នុងខែតុលា ឆ្នាំ២០២៤ខាងមុខ ដែលជាភាពយន្តនិយាយពីកំពូលឧក្រិដ្ឋជន DC ប្រចាំទីក្រុង Gotham ។ Phoenix បានដើរតួជាលើកដំបូងនៅក្នុងខ្សែភាពយន្ត Joker ឆ្នាំ ២០១៩ ហើយទទួលបានពានរង្វាន់ Academy សម្រាប់តារាសម្តែងល្អបំផុត។ ភាពយន្ត នេះ បាន ពណ៌នា អំពី រឿង ដើម សម្រាប់ សត្រូវ របស់ វីរបុរស Batman របស់ DC Comics។

គួរជម្រាបថា បើតាមការបញ្ជាក់ រាជនីសំឡេងស្រួយ Lady Gala ដណ្តើមបានតំណែងជា Haley Quinn នៅក្នុង Joker វគ្គពីរនេះ៕