(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់់លីគកំពូលកម្ពុជា Cambodian Premier League ក្នុងជើងទី២ សប្តាហ៍ទី១៤ បានឈានចូលមកដល់ហើយស្អែកនេះ ដោយមានគូខ្លាំងៗនឹងត្រូវជួបគ្នារវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បើកទ្វារទទួលភ្ញៀវវិសាខា នាថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តស្វាយយរៀង នាម៉ោង ១៨៖៣០នាទីល្ងាច។
គួររំលឹកផងថា ស្វាយរៀង នៅសប្តាហ៍ទី១៣ បានយកឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៤-០ នៅពេលឆ្លងកាត់ ១៣ប្រកួតមកនេះ ឈ្នះ១១ ស្មើ២ មិនដែលស្គាល់ចាញ់ម្តងឡើយ និងកំពុងឈរនៅកំពូលតារាងបណ្តោះអាសន្ន ជាមួយ ៣៥ពិន្ទុ។
ចំណែកឯវិសាខាវិញ កាលសប្តាហ៍ទី១៣ បានលេងចាញ់ក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទនៃលទ្ធផល ១-០ ជាពេលដែលបានឆ្លងកាត់ ១៣ប្រកួតដូចគ្នា ឈ្នះ៧ ស្មើ១ និងចាញ់៥ ឈរនៅចំណាត់ថ្នាក់លេខ៣ មាន ២២ពិន្ទុ។
ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង៨ នៅថ្ងៃសៅរ៍ ទី០៦ ខែសីហារួមមាន៖
១៖ ព្រះខ័នរាជស្វាយរៀង Vs វិសាខា
២៖ បឹងកេត Vs ភ្នំពេញក្រោន
៣៖ គិរីវង់សុខសែនជ័យ Vs កងយោធពលខេមរភូមិន្ទ
៤៖ ណាហ្គា Vs អង្គរថាយហ្គឺរ៕