(ភ្នំពេញ)៖ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល ស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង និងមានការអភិវឌ្ឍលឿន។ តំបន់នេះ មិនត្រឹមតែជាតំបន់ដែលមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍផ្នែកពាណិជ្ជកម្មនោះទេ វាក៏ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅផងដែរ។

គម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក លាតសន្ធឹងលើផ្ទៃដីសរុប ៦០ហិកតា ជាគម្រោងអភិវឌ្ឍលំនៅដ្ឋាន បែបសហគមន៍ធម្មជាតិបៃតងមួយ មានទន្លេអមសងខាង និងជាទីតាំងលូតលាស់សម្បូរបែបក្បែរកន្លែងដែលលោកអ្នកចង់ទៅដល់។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រចនាឡើង ពោរពេញដោយគុណភាព និង មានដើមឈើបៃតងខាងមុខផ្ទះតាមបណ្តោយផ្លូវក្នុងបុរីយ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។

អ្វីដែលកាន់តែពិសេសនោះគឺ ឧទ្យានធម្មជាតិដ៏ធំទំហំ ៤.៥ហិកតា មានមុខងារសម្បូរបែបផ្តល់ឲ្យលោកអ្នកនូវខ្យល់បរិសុទ្ធបង្កើតបាននូវភាពស្រស់ស្រាយក្នុងគម្រោង ដឹណេតឆឺរ៉ល ផ្ទាល់តែម្តង។ ហើយក្នុងនោះរួមមាន ក្លឹបហោស ក្លឹបហាត់ប្រាណដែលនឹងមានបំពាក់ទៅដោយឧបករណ៍ហាត់ប្រាណដ៏ទាន់សម័យជាច្រើនប្រភេទ។ អាងហែលទឹកប្រណិតធំខាងក្រៅហ៊ុមព័ទ្ធដោយធម្មជាតិ មានទីធ្លារត់ហាត់ប្រាណសម្រាប់មនុស្សចាស់ កន្លែងសម្រាប់ក្មេងលេង និង ផ្លូវសម្រាប់ជិះកង់អមដោយសួនផ្កាចម្រុះពណ៌។

លើសពីនេះទៅទៀត យើងក៏មាននូវកន្លែងលំហែកាយដែលមានវាលស្មៅដ៏ខៀវស្រងាត់ធ្វើឲ្យលោកអ្នកមានអារម្មណ៍កាន់តែស្រស់ស្រាយ និង មានដើមឈើធំៗ អាចផ្តល់ជាម្លប់ត្រឈឹងត្រឈៃសម្រាប់លោកអ្នកសម្រាកលំហែជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រោយពីការនឿយហត់បានទៀតផង។

គ្រប់យ៉ាងដែល បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនលោកអ្នកនៅក្នុងគម្រោង ដឹណេតឆឺរ៉ល គឺជាទីទូលាយមួយដែលហ៊ុព័ទ្ធដោយធម្មជាតិ ជាទីកន្លែងដែលបង្កើតភាពចង់ចាំ ជាទីកន្លែងផ្តល់អារម្មណ៍ថាជារបស់យើង ហើយលោកអ្នកនឹងទទួលបានបទពិសោធន៍គ្រប់បែបយ៉ាងដែលជីវិតបានផ្តល់ឲ្យ។

បុរី ហ្គោលដេន ផាក កំពុងបង្កើតបរិយាកាសរស់នៅបែបថ្មីនៅជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលំហែ និង ប្រណិតភាព ជាទីកន្លែងដែលប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ ប្រៀបបានទៅនឹងតំបន់រីសតងាយស្រួលទាំងការរស់នៅ និង ប្រកបអាជីវកម្ម៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

* លេខទូរសព្ទ: 060 777 998 / 070 777 998 / 095 777 998
* ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
* តេឡេក្រាម: https://t.me/boreygoldenpark
* អ៉ីនស្ដាក្រាម: https://instagram.com
* ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural
* ចុចតំណរដើម្បីទស្សនាវីដេអូៈ https://bit.ly/3BoreyGoldenParkTheNatural