(ភ្នំពេញ)៖ ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. និងក្រុមហ៊ុន Shanghai Sunmi Technology Co., Ltd. នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ បានប្រារព្ធកម្មវិធី SUNMI Products Roadmap 2022 & Distributor Signing Ceremony នៅស្នាក់ការក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. ផ្ទាល់ ដែលមានការអញ្ជើញចូលរួមពីសំណាក់ដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ខ្លួនប្រមាណជាជាង ១០0 នាក់។

លោកអគ្គនាយកក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. បានបញ្ជាក់អោថា ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយរវាងក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. និងក្រុមហ៊ុន Shanghai Sunmi Technology Co., Ltd សំរាប់ទីផ្សារកម្ពុជា។

លោកបានបន្ថែមថា គោលបំណងនៃការរៀបចំកម្មវិធីក្នុងថ្ងៃនេះឡើង គឺដើម្បីបង្ហាញផលិតផល SUNMI ជូនដៃគូពាណិជ្ជកម្ម និងអតិថិជន ព្រមទាំងការប្រកាសជាផ្លូវការនូវការចែកចាយស្របច្បាប់ផលិតផល SUNMI គ្រប់ប្រភេទក្នុងប្រទេសកម្ពុជា។
លោកអគ្គនាយកបានបន្តថា ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd នៅតែបន្តបេសកម្ម “Grow Your Business Together” ជាមួយដៃគូពាណិជ្ជកម្ម និងអតិថិជន ។

លោក Frank Yuan អ្នកដឹកនាំផ្នែកលក់នៃផលិតផល SUNMI បានថ្លែងថា ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. ជាក្រុមហ៊ុនដ៏សក្តិសមបំផុតក្នុងការចែកចាយផលិតផល SUNMI ក្នុងប្រទេសកម្ពុជា ពីព្រោះក្រុមហ៊ុនមានយុទ្ធសាស្រ្ត ទិសដៅវែងឆ្ងាយ និងមានឆន្ទៈខ្ពស់ដូចគ្នា។

លោក Lucas Xinyu Song អ្នកគ្រប់គ្រងផ្នែកលក់ Asia Pacific បានបង្ហាញផលិតផល SUNMI ជាច្រើនសម្រាប់ផ្តល់នូវជំរើស និងដំណោះស្រាយ ជូនដៃគូអាជីវកម្ម និងអតិថិជនដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។

ផលិតផល SUNMI រួមមានដូចជា៖ Mobile Terminals (V2s Plus[new] -V2s[new], L2Ks[new], L2H[new], L2s, M2 Max)
Payment Terminals (P2, P2 Pro, P2 Mini[new], P2 Smartpad[new]) Desktop Terminals (D2s KSD, D2s Plus Cambo, D2s Plus, T2s) Kiosk (K2, K2 Mini) Network & Video Analytics (Business Router W1, 3” POS Printer) Accessories (Keyboard, barcode scanner, Mini Cash Drawer, Blink Scanbox)។

SUNMI មិនត្រឹមតែជាផលិតផលមានគុណភាពប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈពិសេសលើសផលិតផលដទៃទៀត រួមមាន SUNMI IoT EcoSystem, SUNMI OS, SUNMI Cloud ។

លោកសង្ឃឹមថាផលិតផលថ្មីៗ របស់ SUNMI នឹងជួយជុំរុញការលក់នៅក្នុងឆ្នាំ២០២២ របស់ក្រុមហ៊ុន IQ Distribution។ លោកក៏បានថ្លែងអំណរអគុណ ដល់ក្រុមការងាររបស់ IQ Distribution (Cambodia) Co., Ltd. ដែលបានរៀបចំកម្មវិធីនេះឡើងបានយ៉ាងល្អ និងរលូនព្រមទាំងទទួលបាននូវការអញ្ជើញចូលរួមពីសំណាក់ដៃគូអាជីវកម្មយ៉ាងច្រើនលើសពីការរំពឹងទុក។

សូមជំរាបថា IQ Distribution (Cambodia) គឺជាក្រុមហ៊ុនចែកចាយឈានមុខគេនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៤ មានចក្ខុវិស័យ ក្លាយជាក្រុមហ៊ុន ចំណាត់ថ្នាក់លេខ១ ក្នុងការចែកចាយផលិតផល IT ក្នុងប្រទេសកម្ពុជា។ បេសសកម្មរបស់យើងគឺ “អាជីវកម្មរីកចម្រើនជាមួយគ្នា”។ ក្រុមហ៊ុន IQ Distribution (Cambodia) “Grow Your Business Together។

គិតមកដល់ពេលនេះ ក្រុមហ៊ុនមានដៃគូរអាជីវកម្មប្រមាណជាង ១០០ ក្រុមហ៊ុនដែលកំពុងរួមគ្នាក្នុងការចែកចាយផលិតផលម៉ាកល្បីៗ ដូចជា APC By Schneider Electric, Bixolon, Hikvision Digital Signage, Honeywell, Link for the perfect network cabling, Posiflex, SUNMI, TSC, និង ZKTeco។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកភ្នាក់ងារលក់តាមលេខទូរស័ព្ទ៖
លេខទូរស័ព្ទដៃ៖ 012 980 075, 012 980 076, 017 533 399
លេខទូរស័ព្ទលើតុ៖ 023 880 870។ ឬតាមអាសយដ្ឋាន៖ ផ្ទះលេខ១០៧ ភូមិ៦ ក្រុម៤៥ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕