(ភ្នំពេញ)៖ ពិព័រណ៍ស្ថាបត្យកម្ម និងរចនាតុបតែងកម្ពុជាគឺជាពិព័រណ៍អន្តរជាតិលើកទី៦ និងជាប្រភពដ៏ល្អបំផុតសម្រាប់សម្ភារសំណង់ ស្ថាបត្យកម្ម ការរចនាខាងក្នុង គ្រឿងសង្ហារឹម និងការតុបតែង។

ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈកម្ពុជា គឺជាវេទិកាធុរកិច្ចពិតប្រាកដសម្រាប់អ្នកជំនាញផ្នែកចំណីអាហារ។ ការបង្ហាញនេះគឺជាវេទិកាមួយដើម្បីភ្ជាប់អ្នកផលិត និងអ្នកផ្គត់ផ្គង់អន្តរជាតិក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ទៅកាន់អ្នកនាំចូល អ្នកចែកចាយ អ្នកលក់រាយ និងភោជនីយដ្ឋានពាក់ព័ន្ធផ្សេងទៀត។

ពិព័រណ៍សុខភាព និងសម្រស់អន្តរជាតិនៅកម្ពុជានេះគឺជាវេទិកាធុរកិច្ចពិតប្រាកដមួយសម្រាប់ឧស្សាហកម្មសុខភាព និងសម្រស់ ដែលកំពុងតែស្វែងរកឱកាសដើម្បីពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ស្វែងរកបណ្តាញសក្តានុពល និងអ្នកទិញ។

កម្មវិធីត្រូវបានរៀបចំឡើងដោយ Index Creative Village Plc ហើយត្រូវបានបើកជាផ្លូវការនៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ ២០២២ ជាមួយនឹងកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រោមអធិបតីភាព៖

* ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
* ឯកឧត្តម ឆាយ ឫទ្ធីសែន អគ្គលេខាធិការ នៃគណ:ស្ថាបត្យករកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូននីយកម្មនៃក្រសួងរៀបចំដែនដី និងនគរូននីយកម្មនិងសំណង់ជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូននីយកម្មនិងសំណង់
* ឧកញ៉ា ងួនម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា
* Mr. Kreingkrai Kanjanapokin- founder and group CEO, Index Creative Village PLC.
* Mr. Sann Angbokul- Chairman, The thai chamber of commerce and board of trade of Thailand
* Mr. Nirawat Rangseekanjana, Minister Counsellor (Commercial), Royal thai embassy.
* លោក សុខ ដារិទ្ធ អគ្គនាយករង នៃនាយកដ្ជានកិច្ចការពិព័រណ៍

ពិព័រណ៍ទាំងបីនេះគឺជាពិព័រណ៍ដែល លោក-អ្នកមិនគួររំលងក្នុងទស្សនា៖ ថ្ងៃទី ៥-៧ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (កោះពេជ្រ) រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចូលរួមទស្សនាដោយឥតគិតថ្លៃ !