(ប៉ារីស)៖ ក្លិបការពារតំណែងជើងឯកលីគបារាំង Paris Saint Germain រកបាន ៣ពិន្ទុដំបូងរបស់ពួកគេក្នុងការប្រជែងរដូវកាលថ្មី២០២២-២៣ បន្ទាប់ពីយកឈ្នះក្រុម Clermont ៥-០ ដែលមានខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាន ២គ្រាប់ ខណៈ Florian Sotoca ជាអ្នករកបាន ៣គ្រាប់ដំបូងគេ។

ក្នុងការប្រកួតជើងទី១ សប្តាហ៍ទី១ ក្រុម PSG រកបានគ្រាប់ស៊ុតដល់ទៅ ៥-០ ពីការធ្វើបានដោយកីឡាករឆ្នើមៗ មាន Neymar, Hakimi, Marquinhos នឹងខ្សែប្រយុទ្ធសំខាន់ Lionel Messi ធ្វើបាន ២គ្រាប់ម្នាក់ឯងសម្រាប់ការបើកឆាករដូវកាលថ្មី។

ក្នុងនោះសម្រាប់ខ្សែប្រយុទ្ធ Florian Sotoca របស់ក្លិប Lens បានក្លាយជាកីឡាកររកបាន ៣គ្រាប់ដំបូងគេនៃលីគកំពូលបារាំង Ligue 1 2022-23 បន្ទាប់ស៊ុតបាន ៣-២ ទៅលើក្រុម Brest ដែលក្រុម Lens បានឈរលេខរៀងទី៤ ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន។

ខណៈដែលប្រកួតសប្តាហ៍ទី២ នៃការប្រជែងរកបាន ៣ពិន្ទុបន្ថែមក្រុមខ្លាំង PSG ត្រូវប៉ះ Montpellier ហើយក្រុម Lens ជួបប្រជែងជាមួយ Ajaccio នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ៕