(អាមេរិក)៖ តុលាការអាមេរិក នាពេលថ្មីៗនេះបានសម្រេចផ្តន្ទាទោស លោក Jaylin Keyshawn White ឲ្យជាប់ពន្ធនាគារៈពេល៤ឆ្នាំ ពីបទលួចសត្វឆ្កែរបស់កំពូលតារាចម្រៀងប៉ុប Lady Gaga។ បុរសវ័យ២០ឆ្នាំរូបនេះ ក៏កំពុងប្រឈមនឹងបទល្មើសប្លន់បន្ថែមទៀតដែរ ខណៈលោកត្រូវបានចាប់ខ្លួនថ្មីៗនេះ ក្នុងសំណុំរឿងមនុស្សឃាត និងសមគំនិតប្លន់។

រំឭកទៅកាលពីខែកុម្ភៈ ឆ្នាំ២០២១ សព្វឆ្កែប្រភេទ Bulldog បារាំងពីរក្បាល របស់កំពូលតារាចម្រៀង Lady Gaga ឈ្មោះថា Kogi និង Gustav ត្រូវបានចោរលួច ខណៈអ្នកបណ្តើរឆ្កែ ត្រូវបានបាញ់ឲ្យរបួស ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ក៏មានស្ត្រីម្នាក់ នាំយកសត្វឆ្កែដែលបាត់ទាំងពីរក្បាលនោះ ទៅកាន់ប៉ុស្តិ៍ប៉ូលីស និងត្រូវបានម្ចាស់ឆ្កែផ្តល់ប្រាក់រង្វាន់ ៥០ម៉ឺនដុល្លារអាមេរិក។

តែយ៉ាងណា ករណីនេះបន្តការស៉ើបអង្កេតរហូតមកទល់បច្ចុប្បន្ន ដើម្បីកំណត់ថា តើនរណាជាអ្នកលួចឲ្យប្រាកដ រហូតកំណត់បានជនល្មើសខាងលើ និងជនសង្ស័យជាច្រើនរូបទៀត ខណៈជនល្មើសខាងលើជាសមាជិកម្នាក់នៃក្រុមរបស់ខ្លួន ពិតជាបានប្រដាប់ដោយអាវុធនៅថ្ងៃកើតហេតុមែន។ ដោយឡែកចំពោះជនសង្ស័យផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ ក៏កំពុងត្រូវអនុវត្តតាមនិតិវិធីបន្តទៀតផងដែរ៕