(ភ្នំពេញ)៖ គិតមកទល់ពេលនេះ មានកីឡាករចំនួន ៥នាក់ដែលរកបានគ្រាប់ស៊ុតច្រើនជាងគេ ជាបណ្តោះអាសន្ន ក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិរួមមាន៖

១៖ កែវ សុខផេង ពាក់លេខ១០ មកពីក្លិបវិសាខា រកបាន ៣គ្រាប់
២៖ ស៊ិន កក្កដា ពាក់លេខ១១ មកពីវិសាខាដូចគ្នា រកបាន ២គ្រាប់
៣៖ នុប តុលា ពាក់លេខ១៣ មកពីក្លិបណាហ្គា រកបាន ២គ្រាប់
៤៖ ណារ៉ុង កក្កដា ពាក់លេខ១១ មកពីក្លិបកងយោធពលខេមរភូមិន្ទ រកបាន ២គ្រាប់
៥៖ ឈួត ស៊ិនទៀង ពាក់លេខ១០ មកពីក្លិបអគ្គិសនីកម្ពុជា រកបាន ២គ្រាប់៕