(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ប្រកាសដាក់សម្ពោធផលិតផល «ប្រាយ ឡាយហ្វ៍» ដែលជាគម្រោងធានារ៉ាប់រងអាយុជីវិតបែបឌីជីថលដំបូង របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។

ផលិតផលនេះ មានលក្ខខណ្ឌសាមញ្ញ ជាមួយនឹងបុព្វលាភធានារ៉ាប់រងទាបត្រឹម៨២,០០០រៀល/ឆ្នាំ។ អតិថិជន អាចទិញគម្រោងធានារ៉ាប់រងអាយុជីវិតនេះ តាមរយៈប្រព័ន្ធអ៉ិនធឺណេត និងទទួលបានការការពារយ៉ាងឆាប់រហ័ស។

ដើម្បីអបអរសាទរខួប១២០ឆ្នាំ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ នឹងចាប់ផ្តើមយុទ្ធនាការ «ការពារ និងបរិច្ចាគ» របស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់ការទិញផលិតផល «ប្រាយ ឡាយហ្វ៍» ចាប់ពីថ្ងៃទី០៨ ខែសីហា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ បុព្វលាភធានារ៉ាប់រងដែលលក់បានក្នុងអំឡុងពេលយុទ្ធនាការនេះ នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា «ការជួយទៅដល់សហគមន៍ សំខាន់ណាស់សម្រាប់ពួកយើង ហើយយើងចង់ចែករំលែកមហិច្ចតានេះទៅកាន់អតិថិជនទាំងអស់។ ដើម្បីអបអរសាទរដល់ការសម្ពោធផលិតផល ប្រាយ ឡាយហ្វ៍ នេះ ចំណូលពីការបញ្ជាទិញរបស់អតិថិជន នឹងត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ»

លោក អាឡិន ថៃ បានបន្តទៀតថា «ឥឡូវនេះ យើងអាចផ្តល់ការការពារតាមបែបឌីជីថល ដល់ប្រជាជនដែលមានតម្រូវការសេវាកម្មធានារ៉ាប់រងអាយុជីវិតខ្លាំងបំផុតនៅទូទាំងប្រទេសកម្ពុជា។ សូមអរគុណសម្រាប់ការគាំទ្រដែលអាចឲ្យពួកយើងជួយដល់ប្រជាជនកម្ពុជា»

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://dai-ichilife.com.kh/pages/ ឬទំនាក់ទំនងផ្នែកបម្រើអតិថិជនតាមរយៈ 1800 201 202៕